• 010 76 55 86
  • info@teleinfokh.com
  • Opening: 8:00am - 5:00pm

Call Now(+855) 10 76 55 86

Send Messageinfo@teleinfokh.com

Our Location#46, St#3, Borey New World Chamkar Doung, Phnom Penh

11 February

Basic Excel 2016_Part 1: មូលដ្ឋានគ្រឹះ Excel ២០១៦

” ចំនេះវិជ្ជាគឺជារតនសម្បត្តិមួយ ដែលពុំមែនជា​របស់បុគ្គលយើងម្នាក់នោះឡើយ ហេតុនេះចូរអ្នកកុំរារែកក្នុងការចែករំលែកដល់មហាជន។ “ រក្សាសិទ្ធិ | ពុំ ស៊ីមន សៀវភៅមេរៀនមូលដ្ឋាន Excel មួយក្បាលនេះ មានបណ្តាមេរៀនគន្លឹះ និងឧទាហរណ៍ជាក់ស្តែងអំពី Excel មូលដ្ឋាន ដែលនឹងជួយឱ្យមិត្តអ្នកអានឆាប់ចេះ និងងាយស្រួលយល់។​ មេរៀន និងឧទាហរណ៍នីមួយៗ មានរូបភាព បង្ហាញជាជំហានៗ ងាយយល់ និងងាយចងចំា។​ សៀវភៅនេះ ចែកចេញជា ៥ មេរៀនៈ មេរៀនទី១ អំពីមូលដ្ឋាននៃការរៀបចំតារាង ការរៀបចំ និងការបង្ហាញតួលេខ ការកំណត់ការបង្ហាញទិន្នន័យ ការកំណត់ការបញ្ចូលទិន្នន័យ និងការការពារសុវត្ថិភាពក្នុង Excel ។ មេរៀនទី២ អំពីបណ្តារូបមន្តដែលនិយមប្រើប្រាស់នៅក្នុង Excel ។ មេរៀនទី៣ អំពីការវិភាគទិន្នន័យ និងការវិភាគទិន្នន័យតាមលក្ខខណ្ឌ។ មេរៀនទី៤ អំពីការបង្កើត និងកែប្រែក្រាហ្វិច ក្នុង Excel និងមេរៀនចុងក្រោយអំពីការរៀបចំ ទំព័រ ការពិនិត្យមុនបោះពុម្ព និងការបោះពុម្ពឯកសារ Excel ផ្សេងៗ។ […]

18 March

High School Physics: PartIII Download

សៀវភៅរូបវិទ្យាពិសេសភាគ ៣ បានរួចរាល់ហើយ!!!! អ្នកទាំងអស់គ្នាអាចទាញយកដើម្បីប្រើប្រាស់បាន តាមរយៈការចុចលើរូប PDF ខាងក្រោមគម្របសៀវភៅ !!! ទាញយកសៀវភៅរូបវិទ្យាពិសេស ភាគ៣ ទម្រង់ PDF

23 February

Physics Book for High School Students!!!

កាលពីដើមឆ្នាំ ២០១៤ ខ្ញុំបានចែក Free នូវសៀវភៅ លំហាត់រូបវិទ្យាពិសេស ភាគទី១ (តាមរយៈទំព័រ Highschoolcam មិត្តរបស់ខ្ញុំ ) ដែលខ្ញុំបាទបានចំណាយពេលវេលា ទំនេរពីរការរៀនសូត្រដើម្បីបកប្រែ និងចងក្រងឡើងសម្រាប់ជាប្រយោជន៍ចំពោះលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សកម្ពុជា។ ដើម្បីដោះដូរជាមួយការប្រឹងប្រែង និងចំណាយពេលវេលារបស់ខ្ញុំក្នុងការបងប្រែ និងចងក្រងសៀវភៅនេះ ខ្ញុំស្មើសុំ ៥០០០ Likes និង Shares ពីទំព័រដើម (Not Re-post)។ នៅពេលគ្រប់ចំនួនដែលខ្ញុំស្នើសុំហើយ ខ្ញុំនឹងដាក់សៀវភៅនេះដោនឡូតដោយសេរី នៅលើទំព័រប្លុក ទាំងពីររបស់ខ្ញុំ Teleinfo-kh.com និង Symonkh.blogspot.com ។ ទាញយកសៀវភៅរូបវិទ្យាពិសេស ភាគ២ ទម្រង់ PDF សំណូមពររបស់ខ្ញុំ: 1. ខ្ញុំបាទសូមសំណូមពរដល់អ្នកធ្វើអាជីវកម្ម (លក់) សៀវភៅទាំងឡាយ សូមមេត្តាកុំយកសៀវភៅដែល ខ្ញុំបាទ​បានចែកចាយនេះទៅបោះពុម្ភលក់យកថវិកាផ្ទាល់ខ្លួនឲ្យសោះ ព្រោះទង្វើរបែបនេះ គឺជាទង្វើរដែល អសម្បជញ្ញៈ និងផ្ទុយពីគតិរបស់មនុស្ស។ ក្នុងករណីអ្នកយកទៅបោះពុម្ភ ដើម្បីធ្វើវិភាគទានដល់សិស្សក្រីក្រ ឬសាលារៀនដាច់ស្រយ៉ាលនោះ ខ្ញុំបាទ នឹងគាំទ្រពេញទំហឹង។ 2. […]