យើងទាំងអស់គ្នាបានដឹងហើយថា ការប្រើប្រាស់នូវ USB Flash និង CD Software មួយចំនួន គឺជៀសមិនផុតពីការឆ្លងនូវ មេរោគមួយប្រភេទដែលមានឈ្មោះថា ̣Autorun.inf ដែលវាជាមូលហេតុនាំឲ្យ ប្រភេទមេរោគ ( *.exe )អាចមានលទ្ធភាពតំណើរការដោយស្វ័យ ប្រវត្តិនៅពេលដែលអ្នកដោត USB Flash ឬ ស៊ក CD Software ចូលទៅក្នុង CD-Rom Drive របស់អ្នក ។ ហេតុនេះ ដើម្បីការពារ កុំឲ្យមេរោគប្រភេទនេះ អាចតំណើរការបានដោយស្វ័យ ប្រវត្តិបាន គឺអ្នកត្រូវបិទ Autorun នៅក្នុង ម៉ាស៊ីនកុំព្យូទ័ររបស់អ្នក ហើយខ្ញុំនឹងរៀវរាប់ពីវិធីសាស្រ្តក្នុងការបិទ Autorun នេះ ដែលមានដូចតទៅ ៖
ក្នុង Window XP & Window 2000
- ចុច Start => Run ឬ (Win + R ) រួចវាយពាក្យ gpedit.msc រួចចុច OK
- ត្រង់ចំនុច Computer Configuration អ្នកត្រូវ ចុចលើ Administrative Template
- ចុចលើ System អ្នកនឹងឃើងដូចរួបខាងក្រោម
- បន្ទាប់មក Scroll ចុះក្រោម រកមើល Turn Of Autoplay រួច Double Click លើវា
- ជាចុចក្រោយ ត្រង់ Setting Tab អ្នកត្រូវចុចលើ ធីក ត្រង់ Enable
- ត្រង់ចំនុច Turn of Autoplay on: All Drives រួចចុច OK ជាការស្រេច ។
មួយវិញទៀត ត្រង់ចំនុច User Configuration ក៏អនុវត្តតាមជំហានទាំងប៉ុន្មានដូច ខាងលើដែរ ៕
ក្នុង Window Vista & Window 7
- ចុច Start
Control Panel ឬ ( Start
Settings
Control Panel )
- ចុច Double Click លើ AutoPlay
- ចុចដក ធីក ពីប្រអប់ Use AutoPlay for all media and devices រួចចុច Save ជាការស្រេច ។
ក្រោយពីបានអនុវត្តន៍តាមជំហានទាំងប៉ុន្មានខាងលើរួចហើយ កុំព្យូរទ័ររបស់ អ្នកនឹងមានសុវត្ថិភាពពីការដំណើរការដោយស្វ័យប្រវត្តិ នៃពពួកមេរោគ ប្រភេទ Autorun.inf តែមិនមែនថាវាមិនអាច ដំណើរការបានរហូត ១០០% នោះដែរ ។ ដួចនេះ ដើម្បីរួមចំនែកក្នុងការការពារកុំព្យូទ័ររបស់អ្នក អំពីពពួកមេរោគ Autorun អ្នកគប្បីគួរ បើក USB Flish Dirve ឬ CD Software របស់អ្នកតាមរយៈ Explorer (Win + E ) គឺវាអាចរួមចំនែកជួយកុំ ឲ្យ Autorun ដំណើរការដោយស្វ័យប្រវត្តិបានមួយចំនែក ផងដែរ ។ Enjoy…..!!! 🙂


Filed under: PC tips, Window | Tagged: autorun, Disable flash-cd autorun, PC tips, Prevent autorun, Window |
Leave a Reply