ងាយស្រួល…តែមានប្រយោជន៍…មិនស្មុកស្មាញ…:)

    ការពារមិនឲ្យមាន Autorun នៅក្នុង USB

កាលពី Post មុន​របស់ខ្ញុំ ខ្ញុំបានបង្ហាញពីរបៀបកែ Options នៅក្នុង Window XP ក៏ដូចជា Window Vistar និង​ Window 7 ដើម្បីការពារកុំឲ្យមេរោគ Autorun (Autorun.inf) មានសមត្ថភាព Run ដោយស្វ័យប្រវត្តិចូលក្នុងកុំព្យូទ័ររបស់អ្នក ពេលដែលអ្នកដោត USB Flash Drive ឬ External Hard Disk ។​

ថ្ងៃនេះ ខ្ញុំនឹងលើកយកពីវិធីការពារ មិនឲ្យមេរោគ Autorun (autorun.inf) មានលទ្ធភាពអាចបង្កើត Autorun.inf ក្នុង USB Flash Drive ឫ External Hard Disk របស់អ្នកវិញម្តង ។​ នេះគឺជាវិធីងាយស្រួលបំផុត ហើយមានដំណើរការល្អទៀតផង ។

វិធីនេះអនុវត្តន៍ដូចតទៅ៖

  • ដោត USB ឬ External Hard Disk ទៅនឹងកុំព្យូទ័ររបស់អ្នក
  • Open Directory ចូលទៅក្នុង​​ USB ឫ External Hard Disk របស់អ្នក
  • Right Click Mouse រួចរើសយក New \Rightarrow Folder
  • រួចដាក់ឈ្មោះ Folder នោះថា autorun.inf \Rightarrow Enter ជាការស្រេច ។


ចំពោះ Folder ថ្មីដែលបានបង្កើតហើយនោះ អ្នកអាចផ្ទុកឯកសារផ្សេងៗ​បានដូច Folderធម្មតាដែរ ។ ថ្វីត្បិតវាជា Folder មួយមែន តែវាមាន​ លទ្ធភាពខ្ពស់ការពារមិនឲ្យ autorun.inf អាចបង្កើតខ្លួននៅក្នុង USB External Hard Disk របស់អ្នកបានទេ ។

ហេ!!!​ ចំនេះដឹងមួយនេះខ្ញុំក៏ចេះមកពី មិត្តភក្តិរបស់ខ្ញុំដែរណា………..!!!!​ Enjoy 🙂

%d bloggers like this: