របៀបតំឡើងកម្មវិធី IDM 5.18 (Internet Download Manager) Full

\bigstar យើងទាំងអស់គ្នាបានដឹងហើយថា ដើម្បីជាជំនួយដល់ការទាញយកអ្វីមួយពី អ៊ីនធឺណីត យើងចាំបាច់ត្រូវមានកម្មវិធីជំនួយក្នុងការទាញយក (download) ។ ក្នុងនោះផងដែរ កម្មវិធីដែល ប្រើប្រាស់ក្នុងការដោនឡូតមានច្រើនប្រភេទ ដូចជា ៖ Orbit Downloader , Youtube downloader, Bit torrent Download, Utorrent download, Internet Download Manager (IDM)….. ដែលកម្មវិធីទាំងអស់នេះ សុទ្ធតែ មានលក្ខណៈពិសេសៗ ខុសគ្នាទាំងអស់ ។ ពេលនេះខ្ញុំនឹងលើកយកពីរបៀប តំឡើង កម្មវិធី IDM 5.18 ដែលជាកម្មវិធីមួយដែលកំពុងពេញនិយម និងមានភាពលឿន រហ័សផងដែរ ។ ហើយរបៀបតំឡើងមានដូចតទៅ ៖

    \Rightarrow ប្រសិនបើអ្នកមិនទាន់មានអ្នកអាចទាញយកតាមរយៈទីតាំងខាងក្រោមៈ

    \Rightarrow ពេលដែលអ្នកទាញយកបានហើយ File នោះមានឈ្មោះថា idm 5.18.rar
    \Rightarrow អ្នកត្រូវពន្លា File នោះទៅជា Folder (ចុច Right Click ពីលើវា ហើយជ្រើសយក Extract Here ឬ Extract to idm518 បើសិនជាកុំព្យូទ័ររបស់អ្នកមានកម្មវិធី Winrar ស្រាប់)

    \Rightarrow បន្ទាប់មកអ្នក ចូលទៅក្នុង Folder ឈ្មោះថា idm518 អ្នកនឹងឃើញដូចរូប ខាងក្រោម

    \Rightarrow អ្នកគ្រាន់តែចុចពីរដងលើ idman518 នោះវានឹងដំនើរការតំឡើង (ឬចុច Right Click លើវា រួចជ្រើសយកពាក្យ Open ក៏បាន )

    \Rightarrow ចុច Next \RightarrowNext \Rightarrow Next \RightarrowNext រហូតដល់ចេញផ្ទាំងឲ្យចុច \Rightarrow Finish

    \Rightarrow ក្រោយពេលអ្នកចុច Finish វានឹងចេញផ្ទាំងមួយដូចខាងក្រោម

    \Rightarrow អ្នកចុច OK ហើយវានឹងចេញផ្ទាំងមួយមកទៀត ដូចខាងក្រោម តែអ្នកមិនត្រូវបំពេញ ទិន្នន័យអ្វីនោះទេ គ្រាន់តែចុច បិទវាចោលទៅបានហើយ ។

    \Rightarrow បន្ទាប់មកទៀត អ្នកត្រូវ Copy file មួយទៀតដែលមានឈ្មោះថា Patch 5.xx (2008-12-06)

    យកទៅដាក់នៅក្នុងទីតាំងដូចតទៅ ៖ C:\ Program Files \ Internet Download Manager

    \Rightarrow បន្ទាប់មកអ្នក Paste File ( Patch 5.xx (2008-12-06) ) នោះនៅទៅនោះ (អាចមានការទាមទារឲ្យអ្នកចុច Continue ផងដែរ )
    \Rightarrow ចុងក្រោយអ្នកគ្រាន់តែចុច ពីរដងលើ Patch 5.xx (2008-12-06) អ្នកនឹងឃើញដូចរូបខាងក្រោម ៖

    \Rightarrow អ្នកគ្រាន់តែចុច Patch រួចចុច Exit ជាការស្រេច ។

    \bigstar \bigstarចំណាំ ផងដែរថា មុនពេលដែលអ្នកចុច Patch អ្នកត្រូវបញ្ឈប់ដំណើរការ កម្មវិធី IDM ដែលស្ថិតនៅលើ Task Bar ជាមុនសិន

          លាក់ Folder ដោយមិនចាំបាច់ប្រើប្រាស់កម្មវិធីជំនួយ…!!!

          នេះគឺជាចំនេះដឹងដ៏ល្អមួយសំរាប់អ្នកប្រើប្រាស់កុំព្យូទ័រទំាងឡាយ ក្នុងការការពារ សុវត្ថិភាព នូវរាល់ឯកសារសំខាន់របស់អ្នក ពីការបាត់បង់​ ឬ​ លួចមើលរបស់អ្នកដទៃ ។ វាអាចជួយលាក់ Folder របស់អ្នកមិនឲ្យអ្នកដ៏ទៃមើលឃើញ និង ប៉ះពាល់បាន នោះទេ ។ អ្នកអានអនុវត្តតាមជំហានដូចខាងក្រោម ៖​

          \Rrightarrow ឧបមាថា Folder ដែលខ្ញុំចង់លាក់មានឈ្មោះថា Symon
          (ស្ថិតនៅក្នុង Drive D: ដូចរូប មើលរូប )

          \Rrightarrow បើកកម្មវិធី Notepad (Start \RightarrowAll Program\Rightarrow Accessories\Rightarrow Notepad)

          \Rrightarrow បន្ទាប់មកអ្នកត្រូវសរសេរ Code ខាងក្រោមនេះចូលក្នុង Notepad នោះ

          cls
          @ECHO OFF
          title folder Symon
          if EXIST “Control Panel.{13D3C4B8-B179-4ebb-BF62-F704173E7448}” goto UNLOCK
          if NOT EXIST Symon goto MDLOCKER
          :CONFIRM
          echo Are you sure u want to Lock the folder(Y/N)
          set/p “cho=>”
          if %cho%==Y goto LOCK
          if %cho%==y goto LOCK
          if %cho%==n goto END
          if %cho%==N goto END
          echo Invalid choice.
          goto CONFIRM
          :LOCK
          ren Symon “Control Panel.{13D3C4B8-B179-4ebb-BF62-F704173E7448}”
          attrib +h +s “Control Panel.{13D3C4B8-B179-4ebb-BF62-F704173E7448}”
          echo Folder locked
          goto End
          :UNLOCK
          echo Enter password to Unlock folder
          set/p “pass=>”
          if NOT %pass%==Type your passwords here goto FAIL
          attrib -h -s “Control Panel.{13D3C4B8-B179-4ebb-BF62-F704173E7448}”
          ren “Control Panel.{13D3C4B8-B179-4ebb-BF62-F704173E7448}” Symon
          echo Folder Unlocked successfully
          goto End
          :FAIL
          echo Invalid password
          goto end
          :MDLOCKER
          md Symon
          echo locker created successfully
          goto End
          :End

          \Rrightarrow ក្រោយពីបានសរសេរ Code ខាងលើចូលក្នុង Notepad រួចហើយនោះ អ្នកគ្រាន់តែ Save វាទុកនៅក្នុងទីតាំងជា មួយ Folder ដែលអ្នកចង់លាក់នោះ​ ដោយដាក់ឈ្មោះថា *.bat ( ដូចក្នុងឧទាហរណ៍របស់ខ្ញុំ គឺនៅក្នុង Drive D: ជាមួយ Folder ដែលខ្ញុំចង់លាក់ឈ្មោះថា Symon ហើយ file *.bat របស់ខ្ញុំមានឈ្មោះថា lock.bat \Rightarrow មើលរូប )

          អ្នកគ្រាន់តែជំនួយកន្លែងអក្សរដឹតពណ៌ក្រហម ដោយ ឈ្មោះ Folder និង Passwords របស់អ្នក 🙂 🙂 🙂

          \Rrightarrow ក្រោយពេល Save រួចហើយ អ្នកចូលទៅទីតាំង ដែលអ្នក Save នោះ (ឧទារណ៍របស់ខ្ញុំ ដូចក្នុងរូប មើលរូប) អ្នកនឹងឃើញ file *.bat របស់អ្នក ដែលបានបង្កើត​ ។

          \Rrightarrow ប្រសិនបើអ្នកចង់លាក់ Folder របស់អ្នក អ្នកគ្រាន់តែ ចុចពីរដងលើ File *.bat នោះវានឹងសួរអ្នក ដូចរូបខាងក្រោម

          ចុច \Rightarrow y រួចចុច Enter ជាការស្រេច ។ ហើ្យ Folder របស់អ្នកនឹងត្រូវលាក់បាត់ ។

          \Rrightarrow បើអ្នកចង់បង្ហាញ Folder របស់អ្នកមកវិញ គ្រាន់តែចុចពីរដង លើ File *.bat ដដែល វានឹងសួរអ្នកដូចខាងក្រោម ៖

          អ្នកត្រូវវាយបញ្ចូល Passwords រួចចុច Enter \Rightarrow អ្នកនឹងឃើញ Folder របស់អ្នក លេចចញមកវិញដោយស្វ័យប្រវត្តិ ។

          \Rrightarrow ចំពោះកូដ {13D3C4B8-B179-4ebb-BF62-F704173E7448} អ្នកអាចជំនួយដោយ លេខកូដ {21EC2020-3AEA-1069-A2DD-08002B30309D} នេះក៏បាន ។

          ថ្វីត្បិតតែវិធីខាងលើអាចជួយអ្នក លាក់ Folder ផ្សេងៗរបស់អ្នកបាន ក៏ដោយ តែវាក៏មិនមែន​ មានន័ថា​ មានសុវត្ថិភាព មួយរយភាគរយនោះ ដែរ ។ តែទោះជា យ៉ាងណាក៏ដោយ ក៏នេះជាចំនេះដឹងមួយ ដែលយើង គួរតែស្វែងយល់ផង ដែរ ដើម្បីប្រើប្រាស់ដោយខ្លូនឯង !!! Enjoy….. 🙂 🙂 🙂

          របៀបលុប History Site ដោយស្វ័យប្រវត្តិនៅពេលអ្នកបិទផ្ទាំង Internet Browser (Firefox)

          យើងទំាងអស់គ្នាបានដឹងហើយថា នៅពេលដែលយើងបានប្រើប្រាស់ អ៊ីនធ័រណីត រូចហើយនោះ ថ្វីត្បិតតែយើងបានបិទផ្ទាំង Browser របស់យើងចោលហើយក៏​ ដោយ ក៏កុំព្យូរទ័រនៅតែមានសមត្ថភាពអាចចងចាំបាននូវទិន្នន័យ (History)​ មួយ​ ចំនួន​ដែលយើងបានវាយបញ្ចូល ដូចជា Browsing History, Download History, Cookies, Active Login, Cache ….ជាដើម ។ ដូចនេះ ដើម្បីកុំឲ្យមានចំណងចំាទាំងអស់នោះ​ នៅលើកុំព្យូទ័រទៀតនោះ​ (អាចធ្វើឲ្យបាត់បង់ទំហំ Hard Disk របស់អ្នកផងដែរ ) សូមអ្នកអនុវត្តន៍ដូចខាងក្រោម ( ចំពោះ Firefox Browser ) :

          • ដំបូងត្រូវបើកផ្ទំាង Firefox Browser ជាមុនសិន
          • នៅលើ Menu Bar \Rightarrow ចុចពាក្យ Tools \Rightarrow Options \Rightarrow Privacy នោះអ្នកនឹងឃើងផ្ទំាងមួយដូចខាងក្រោម ៖
          • \Rightarrow អ្នកគ្រាន់តែកែតំរូវដូចក្នុងរូប ខាងលើ ។

          • បន្ទាប់មកចុច Settings (រង្វង់ពណ៌ខៀវ) នោះអ្នកនឹងឃើញផ្ទាំងមួយទៀត ដូចខាងក្រោម ៖
          • អ្នកអាចជ្រើសរើស Options ដូចក្នុងរូបភាពខាងលើ ឬ ក៏អាចបន្ថែមបន្ថយ​ ទៀត​ក៏បាន​តាមតំរូបការរបស់អ្នកផ្ទាល់ ។

          • ជាចុងក្រោយចុច OK \Rightarrow OK ជាការស្រេច ។

          %d bloggers like this: