ក្នុងការប្រើប្រាស់កុំព្យូទ័រ មានកម្មវិធីមួយចំនួនគឺអាចប្រើប្រាស់បាននៅក្នុងគ្រប់ ប្រភេទប្រព័ន្ធដំណើរការ (Window) តែមានកម្មវិធីមួយចំនួនទៀត គឺអាចដំណើរការ បានតែនៅក្នុងប្រព័ន្ធដំណើរការកំនត់មួយ ( ដូចជា Window XP, Window Vistar, Window 7 និង Window 8 ជាដើម )។ ដោយមូលហេតុនេះហើយបានជាមានអ្នកខ្លះ បានតំឡើង ប្រព័ន្ធដំនើរការ (Window) នៅលើកុំព្យូទ័រច្រើនជាងមួយ ហើយអ្នកខ្លះ ចង់ឲ្យ Window XP ដើរស្វ័យប្រវត្តិពេលបើក កុំព្យូទ័រ ឯអ្នកខ្លះទៀតចង់ឲ្យ Window ផ្សេងទៅវិញ ។
ខាងក្រោមនេះគឺជាវិធីសាស្រ្តងាយស្រួលមួយដែលអ្នកអាចប្រើប្រាស់ដើម្បី កំនត់ឲ្យប្រព័ន្ធ ដំនើរការណាមួយដំនើរការ នៅលើកុំព្យូទ័ររបស់អ្នកដោយស្វ័យប្រវត្តិ (សំរាប់អ្នកដំឡើង Window ចាប់ពីពីរឡើងទៅ):
របៀបទី១
1. ចុច Start
2. ជ្រើសរើស System នោះអ្នកនឹងឃើញដូចរូបខាងក្រោម ៖

3. ចុច Advance system settings
4. បន្ទាប់មកជ្រើសរើស Advance tab
ត្រង់ចំនុច Startup and Recovery រួចចុច Settings botton
5. ត្រង់ Default Operating System អ្នកអាចប្តូរយក ប្រព័ន្ធដំណើរការណា ដែលអ្នកចង់ឲ្យដំនើរការដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកដំណើរការ កុំព្យូទ័រ ។ និងត្រង់ Time to display list of operating systems គឺជារយៈដែលផ្ទាំង DOS បង្ហាញចំនួនប្រព័ន្ធដំនើរការរបស់អ្នកនៅពេល Startup (អ្នកអាចប្តូរតាមចិត្ត តែត្រូវស្ថិតនៅចន្លោះ 3 999 ) ។
6. ចុច OK OK ជាការស្រេច ។ 🙂 🙂 !!!
របៀបទី២
1.ចុច Start

2. ចុច Boot tab អ្នកគ្រាន់តែចុច Select លើ Operating System ណាមួយដែលអ្នកចង់ឲ្យដំណើរការដោយស្វ័យប្រវត្តិ រូចចុច Set as default

3. ចុច OK ជាការស្រេច
ប្រសិនបើមានការទាមទារឲ្យ Restart អ្នកគួរតែ Restart
សំគាល់ : វិធីទំាងពីរខាងលើនេះ គឺខ្ញុំអនុវត្តនៅក្នុង Window Vistar និង Window 7
Filed under: PC tips, Uncategorized, Window | Tagged: boot priority, Change boot system, Operating system order, PC tips, Window |
[…] របៀបទី១ 0.000000 0.000000 […]
LikeLike