ជាធម្មតា Microsoft Office Groove គឺជាកម្មវិធីមួយដែល មានមកជាស្រេច ជាមួយកម្មវិធី Microsoft Office 2007 ឬ 2010 នៅពេលដែលយើងបានតំឡើង វាចូលកុំព្យូទ័ររបស់អ្នក ៕ ប៉ុន្តែយើងក៏អាចមិនតំឡើងវាក៏បានដែរដោយយើងគ្រាន់តែជ្រើសរើសយក Customize នៅពេល តំឡើងដំបូង និងមិនតំឡើង MS Office Groove ទៅបានហើយ ។ តែសំរាប់អ្នកដែលបានតំឡើងរួចហើយ ក៏មានវិធីសំរាប់ Remove វិញផងដែរ ។
Microsoft Office Groove គឺវាមានប្រយោជន៏សំរាប់ចែកចាយឯកសារ ពីកុំព្យូទ័រមួយ ទៅមួយនៅក្នុងប្រព័ន្ធ (Network) ដូចជាក្នុងក្រុមហ៊ុនមួយជាដើម ។ តែសំរាប់ខ្ញុំ ក៏ដូចជាអ្នក ប្រើបា្រស់កុំព្យូទ័រ លក្ខណៈផ្ទាល់ខ្លួន (Home User) គឺ Microsoft Office Groove ក៏មិនមាន ប្រយោជន៍អ្វីនោះដែរ ។
ខាងក្រោមនេះ គឺជារបៀបដើម្បី Remove កម្មវិធី Microsoft Office Groove ចេញពីកុំព្យូទ័រ របស់អ្នក ៖ (អាចអនុវត្តបានចំពោះគ្រប់ ប្រព័ន្ធដំណើរការ Window 7 , Vista, និង Window XP )
១. ចូលទៅ Control PanelAdd or Remove Program (or Programs and Feature or Uninstall a Program )
២. បន្ទាប់មករកមើល កម្មវិធី Microsoft Office 2007 ឬ Microsoft Office 2010 (តាមដែលអ្នកមាន)
៣. ចុច Mouse ស្តាំ រួចជ្រើសរើសយក Change ដូចរូបខាងលើ
៤. បន្ទាប់មកទៀត ជ្រើសរើសយក Add or Remove Feature (ដូចរូបខាងក្រោម)
៥. ចុចលើទីតាំងរបស់ Microsoft Office Groove និងជ្រើសយក Not Available
៦. ចុងក្រោយចុច Continue និងរងចំាដល់ ដំណើរការចប់ និង Restart កុំព្យូទ័រ ជាការស្រេច ។
Filed under: Ms Office, PC tips, Uncategorized, Window | Tagged: MS Office, PC tips, Remove Groove |
Leave a Reply