Advertisements

How to Backup and Restore Drivers Using Driver Genius Pro!!

\bigstar ជាធម្មតា កុំព្យូទ័រនីមួយៗអាចដំណើរការទៅបានគឺអាស្រ័យដោយមានធាតុពីរ សំខាន់គឺ ផ្នែកទន់ ( Software) និង ផ្នែករឹង (Hardware) ដែលរួមមានចំនួន យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីឲ្យកុំព្យូទ័ររបស់អ្នកអាចដំណើរការបាន ។ តែរឿងមួយ ដែលសំខាន់ដែលអាចធ្វើឲ្យ Hardware និង Software ទាំងនោះអាចធ្វើ​ ទំនាក់ទំនងគ្នាបាននោះគឺជាអ្វី??? ចំលើយឆ្លើយថា នោះគឺ Drivers!!! គឺ Drivers ជាអ្នកជួយឲ្យកុំព្យូទ័ររបស់អ្នកមាន រូបភាបថ្លាច្បាស់ , មានសំលេង , អាចភ្ជាប់ជាមួយ Mouse , Keyboard , USB Flash…..!!

\bigstar ដោយឃើញថា Drivers មានតួនាទីសំខាន់ ហេតុនេះ ខ្ញុំក៏បានលើកយករបៀប Backup និង Restore Drivers មកបង្ហាញដល់មិត្តទាំងអស់គ្នាបានដឹងនៅក្នុង Post មួយនេះ តែចំពោះអ្នកដែលដឹងហើយ ក៏គ្មានអ្វីពិបាន​នោះដែរ ព្រោះវាគ្រាន់តែ​ជាចំនេះដឹងដ៏តូច និងងាយស្រួលជាទីបំផុត ។

\bigstar\bigstarចំណាំផងដែរថា មុនពេល Backup ឬ Restore Drivers អ្នកត្រូវតំឡើងកម្មវិធី Driver Genius Professional Edition ឬក៏ Versions ថ្មីជាងនេះក៏បានដែរ ។

\Rrightarrowចំពោះរបៀបតំឡើង (Install) កម្មវិធីគឺខ្ញុំមិនបានសរសេរទេ ព្រោះថាវាធ្វើឲ្យ Post វែងពេក ដូចនេះ ប្រសិនបើមិត្តមិនចេះតំឡើងកម្មវិធីនេះទេ មិត្តអាចដោនឡូតយក នៅខាងក្រោមនេះបាន ៖

    ១. របៀប Backup Dirvers ទុក

Q: តើត្រូវ Backup ទុកនៅពេលណា????
A: គឺនៅពេលដែលអ្នកទើបទិនកុំព្យូទ័រដំបូង ឬ ពេលដែលកុំព្យូទ័ររបស់អ្នកអាចប្រើ ប្រាស់បានធម្មតា ។
(ករណីអ្នកមាន Disk Drivers និង​ អ្នកប្រើប្រាស់ Window Vista ឬ Window 7 គឺគ្មានបញ្ហាចោទទេ តែក៏អាចធ្វើបានដែរ ។ ប៉ុន្តែចំពោះអ្នកប្រើប្រាស់ Window XP គឺមានសារៈសំខាន់ណាស់ ប្រសិនបើអ្នកគ្មាន Disk Drivers ទេនោះ)

    1. ចុចដំណើរការកម្មវិធី Driver Genius Professional Edition
    ចុច Start \Rightarrow Programs (or All Programs)\Rightarrow Driver Genius Professional Edition (Folder ) \Rightarrow Driver Genius Professional Edition

    2. ចុច\Rightarrow OK \Rightarrow NO (មិនបាច់ Update ទេ )

    3. ​ ចុច ធីក​ លើប្រអប់ទាំងអស់ (ក្នុងរូប) \Rightarrow ចុច Next

    4.​ ត្រង់Select the backup type ជាប្រភេទ File ដែលយើងចង់ Backup ទុក (យកល្អគួរដាក់ Auto-Installer Archive ងាយស្រួលក្នុងការ Restore​​ )


    5. ចុច Browse ត្រង់ Choose a place to save your divers backup file ដើម្បីរកទីតាំងដើម្បីរក្សាទុក File ដែលយើងនឹងធ្វើការ Backup នោះ (យកល្អដាក់ក្នុង Drive ណាមួយក្រៅពី Drive (C:) ) ក្នុងករណីនេះ ខ្ញុំរក្សាទុកវាលើ Desktop សិន ។


    6.ត្រង់ File name អ្នកអាចប្តូរឈ្មោះ File របស់អ្នកតាមចិត្ត \Rightarrow​ ចុច Save

    7. ចុច Next ទៀត និងរងចំាងរហូតដល់ចប់ ១០០% \Rightarrow ចុច Finish និងបិទកម្មវិធី ។

    \Rightarrow \Rightarrow Finish Backup\Leftarrow \Leftarrow
      ២. របៀប Restore Dirvers ចូលកុំព្យូទ័រ

    ក្រោយពេលដែលអ្នកដំឡើង Window ថ្មី ចំពោះអ្នកប្រើប្រាស់ Window Vista & 7 ភាគច្រើនគឺមិនមានបញ្ហាអ្វីចោទនោះទេ តែចំពោះអ្នកប្រើប្រាស់ Window XP ក្រោយពេលដែលអ្នកតំឡើង Window រួចអ្នកចំាបាច់ត្រូវតែ Install Drivers ។ តែប្រសិនបើអ្នកបាន Backup ទុកដូចក្នុងជំហានដែលខ្ញុំបានរៀបរាប់ខាងលើ ពិសេសនោះ គឺ File Backup របស់អ្នកជាប្រភេទ Auto-Installer Archive អ្នកគ្រាន់តែចុច ផ្ទួនៗ ( Double Click ) ឬ​ ចុច Right Click \Rightarrow Open លើ File Backup វានឹងចេញដូចរូបខាងក្រោម

    \Rightarrow អ្នកគ្រាន់តែចុច ធីក​​ គ្រប់ប្រភេទ Drivers ទាំងអស់ \Rightarrow Start Restore

    រងចំាដល់ដំនើរការ ចប់ 100% \Rightarrow Restart Computer ជាការស្រេច ។

      Advertisements

      Leave a Reply

      Fill in your details below or click an icon to log in:

      WordPress.com Logo

      You are commenting using your WordPress.com account. Log Out / Change )

      Twitter picture

      You are commenting using your Twitter account. Log Out / Change )

      Facebook photo

      You are commenting using your Facebook account. Log Out / Change )

      Google+ photo

      You are commenting using your Google+ account. Log Out / Change )

      Connecting to %s

      %d bloggers like this: