ក្នុង Post មួយនេះវាមិនមែនជា Tips ដែលល្អប៉ុន្មាននោះទេ តែវាក៏មិនអត់មាន ប្រយោជន៏នោះដែរ គឺវាអាចជួយអ្នក ក៏ដូចជាខ្ញុំផ្ទាល់អាចកំសាន្តជាមួយ ផ្ទាំង Background ស្អាតៗ សំរាប់ជួយតែងលំអរក្នុង USB Flash, Partitions និង Folder នានានៅក្នុង កុំព្យូទ័ររបស់យើងឲ្យកាន់តែមានភាពទាក់ទាញផងដែរ ។
ដើម្បីដាក់ Background Image ឲ្យ USB Flash, Folder ឬ Partitons ណាមួយអ្នក គ្រាន់តែអនុវត្តន៍តាមជំហានដូចខាងក្រោមៈ
(អាចមើលបានតែក្នុង Window XP តែប៉ុណ្ណោះ )
- ដំណើរការកម្មវិធី Notepad ដោយចុច
Start
Run
វាយពាក្យ
notepad.exe
OK
- ចំលង (copy) កូដខាងក្រោមទៅដាក់ក្នុង Notepad
- បន្ទាប់មកក្នុងផ្ទាំង Notepad ចុច File Menu
Save As
-
[ExtShellFolderViews]
{BE098140-A513-11D0-A3A4-00C04FD706EC}=
{BE098140-A513-11D0-A3A4-00C04FD706EC}
[{BE098140-A513-11D0-A3A4-00C04FD706EC}]
Attributes=1
IconArea_Image=back0.jpg
iconarea_text=0xFFFFFF
ដែល back0.jpg= ឈ្មោះរូបភាពដែលអ្នកចង់ដាក់ជា Background
ហើ្យ 0xFFFFFF= ពណ៌ស ( ជាកូដសំរាប់ប្តូរពណ៌អក្សរ (ឲ្យសមស្របជាមួយ Background)
អ្នកជាចុចមើលកូដពណ៌នៅទីនេះ : Click here to see more Color Code
(រកទីតាំងដែលអ្នកចង់ដាក់ Background , Ex:ខ្ញុំដាក់ក្នុង New Folder)
- ដាក់ឈ្មោះ File នោះថា Desktop.ini
Save
- Copy រូបភាពមួយទៅដាក់ក្នុង Folder ជាមួយគ្នា និង File Desktop.ini នោះ និងកែឈ្មោះវាមកជា back0.jpg (អ្នកអាចដាក់ឈ្មោះអ្វីក៏បានដែរ តែត្រូវលៃ យ៉ាងណាឲ្យតែដូចក្នុង Code ត្រង់ចំនុច IconArea_Image=back0.jpg
- Right Click លើ Folder នោះ
Properties
Customize
Change Icon
ចុចជ្រើសយក Icon ណាមួយក៏បាន
OK
OK
- ចុចក្រោយទៅបើកមើល Folder របស់អ្នក នោះអ្នកនឹងឃើញវាមាន Background ដែលអ្នកទើបដាក់ឲ្យ ។
ក្នុងករណីអ្នកដាក់ Background Image ឲ្យ Partition ឬ USB Flash Drives អ្នកមិនចាំបាច់ធ្វើជំហានទី 6 នោះទេ គ្រាន់តែធ្វើដល់ជំហានទី 5 រួចចុច Refresh ជាការស្រេច ។
Filed under: PC tips, Uncategorized, Window | Tagged: Folder's background, PC tips, usb background, Window |
Leave a Reply