Advertisements

How to add more Slide Themes for Powerpoint 2007

\space \spaceMicrosoft Office PowerPoint គឺជាកម្មវិធីមួយដែលគេតែងនិយមប្រើប្រាស់ ក្នុងការ រៀបចំធ្វើបទបង្ហាញ, ការការពារនិក្ខេបបទ និងការររៀបចំជាឯកសារសំរាប់ បង្រៀនផ្សេងៗ។ ក្នុងការរៀបចំឯកសារទាំងនោះទៀតសោត គឺទាមទារឲ្យអ្នកមាន ភាព​ប៉ិនប្រសព្វ​ក្នុងការ រចនា និងដាក់ Background ឲ្យ Slide របស់អ្នកមាន​ ភាពស្រស់ស្អាត, មានការទាក់ទាញ​,​ ងាយស្រួលមើល, ពិសេសនោះគឺ មានជា​ លក្ខណៈរូបភាពដែល ទាក់ទងទៅនឹងអ្វីដែលអ្នកចង់ធ្វើបទបង្ហាញនោះផងដែរ ។

\space​ ដើម្បីធ្វើការរចនាបែបនោះបាន គឺអ្នកអាចជ្រើសរើសយក Themes ដែលមាន ស្រាប់មកជាមួយ Ms Office PowerPoint, ក៏ប៉ុន្តែ Themes ដែលមាន​ស្រាប់នោះក៏វា មានមិនច្រើនប៉ុន្មាននោះទេ ហេតុនេះគឺទាមទារឲ្យអ្នកត្រូវតែ ដោនឡូតយក Themes ថ្មីៗ និងស្រស់ស្អាតពី Internet មកដាក់បន្ថែមទៀត ទើបអាចឲ្យអ្នក​ជ្រើសរើស​ បានតាមតំរូវការបាន។

\space \space ខាងក្រោមនេះគឺជា Link សំរាប់ download យក MS Office PowerPoint Themes ចំនួន 183 Themes ដែលខ្ញុំរកបាន និងដាក់ផ្សំបញ្ចូលគ្នា ៖

ទាញយក | download Ms Office PowerPoint Themes (183 themes)

\bigstar \bigstar របៀបដាក់អ្នកអាចធ្វើដូចខាងក្រោម ៖

  1. Download យក File​ Ms Office PowerPoint Themes ខាងលើ
  2. ​​​ Extract File នោះ ( Right Click\RightarrowExtract to PTT Theme and Template\ )
  3. Copy យក File ទាំងអស់ក្នុង Folder PTT Theme and Template ដែលទើបតែ Extract យកទៅដាក់ក្នុងទីតាំងខាងក្រោម
  4. C:\Program Files\Microsoft Office\Document Themes 12

  5. Run Ms Office PowerPoint 2007 ហើយចូលទៅមើល Themes ថ្មីៗ ​ដែលអ្នក ទើបបានដាក់
    \RightarrowDesign Menu




Enjoy…!!!
      Advertisements

      របៀបភ្ជាប់ Gmail ដើម្បីប្រើ ប្រាស់ក្នុង MS Outlook 2007

      \space\spaceOutlookMicrosoft Outlook គឺជាកម្មវិធីមួយដែលមានមកស្វ័យប្រវត្តិនៅ ពេលដែលអ្នកតំឡើង Microsoft Office ចូលក្នុងកុំព្យូទ័ររបស់អ្នក ។ MS Outlook គឺមានប្រយោជន៍ណាស់សំរាប់អ្នកប្រើប្រាស់ Internet និង E-mail គ្រប់រូប មិនថាជា លក្ខណៈផ្ទាល់ខ្លួន ក្នុងស្ថាប័ន អង្គការ ក្រសួងនានា, MS Outlook អាចឲ្យយើង​ ផ្ទេរឯកសារ ពត៌មាន និងទិន្នន័យផ្សេងៗ​បានយ៉ាងងាយស្រួលផងដែរ ។ លើលពីនេះ យើងក៏អាចភ្ជាប់ Mail (Yahoo mail, G-mail…) របស់យើងដើម្បីប្រើប្រាស់ក្នុង MS Outlook បានផងដែរ ។

      \space\spaceខាងក្រោមនេះគឺជារបៀបភ្ជាប់ ដើម្បីប្រើប្រាស់ Gmail នៅក្នុង Ms Outlook 2007 :

      1. ជាដំបូង Sign In ចូលក្នុង Gmail របស់អ្នកដើម្បី Enable POP3 Access


        \Rightarrow Options \Rightarrow Mail Settings \Rightarrow Forwarding and POP/IMAP

        \Rightarrow ចុច Save Change

      2. ដំណើរការកម្មវិធី MS Outlook (Start\RightarrowAll Program\RightarrowMicrosoft Office\RightarrowMicrosoft Office Outlook 2007)
      3. ចុច Tools Menu \Rightarrow Account Settings \Rightarrow New
      4. ធីក (check) ត្រង់ប្រអប់ Manual configure server settings or additional server type \Rightarrow Next \Rightarrow Internet E-mail \Rightarrow Next
      5. បំពេញទិន្នន័យ E-mail របស់អ្នក

        \Rightarrow Your Name: បំពេញឈ្មោះរបស់អ្នក
        \Rightarrow​ E-mail Address: បំពេញ​ អាសយដ្ឋាន E-mail របស់អ្នក
        \Rightarrow​​ Account type: POP3
        \Rightarrow​ Incoming mail sever: pop.gmail.com
        \Rightarrow​ Outgoing mail sever: smtp.gmail.com
        \Rightarrow​ User name : បំពេញឈ្មោះ ដែលនៅខាងមុខ E-mail ឬ ដាក់ E-mail ទាំងអស់ក៏បានដែរ (Ex: symonpum or symonpum@gmail.com )
        \Rightarrow​ Passwords : បំពេញ Passwords e-mail របស់អ្នក
        \bigstar​ ចុច​ More Settings
        \Rightarrow Outgoing Sever tab \Rightarrow ធីក (check) My outgoing sever (SMTP)…
        \Rightarrow Advance tab
        \longrightarrow Incoming sever (POP3) : 995
        \longrightarrow Check box : This sever is requires enscryptex connection (SSL)
        \longrightarrow Outgoing sever (SMTP) : 465
      6. \Rightarrow OK \Rightarrow Next \Rightarrow Finish
      7. បិទ (exit ) កម្មវិធី Outlook
      8. ដំនើរការកម្មវិធី Outlook ឡើងវិញ និងរងចាំរហូតដល់វា Automatic Import ទិន្នន័យពី Gmail របស់អ្នកអស់​ ។

      ក្នុងករណីជំហានទី 8 មិនដំនើរការ Import ទិន្នន័យដោយស្វ័យប្រវត្តិទេ អ្នកចុច \Rightarrow​Tools\Rightarrow​Account Settings\Rightarrow​Repair\Rightarrow​Next និងរងចាំរហូត ដំនើរការចប់ \Rightarrow​ ចុច Close ជាការស្រេច ។

      \bigstar ក្រោយពីបានធ្វើបែបនេះហើយនោះ ឲ្យតែភ្ជាប់ Internet នោះអ្នកអាចប្រើប្រាស់ MS Outlook នេះក្នុងការផ្ញើរ E-mail និង ទទួល E-mail បាន ។

          How to download torrent file using BitTorrent downloader!!

          \space\space Torrent Site គឺជាប្រើភេទ Web Site ដែលអាចឲ្យយើង download យកកម្មវិធី Software ផ្សេងៗ ដែលមានទំហំធំៗ , Full Versions ពិសេសនោះគឺ Free តែម្តង ។ តែដើម្បី download យក File ចេញពី Torrent Web Site ទាំងឡាយបាន លុះត្រាតែយើងមានកម្មវិធីសំរាប់ download យក Torrent File ។ ហេតុនេះហើយ បានជាក្នុង Post មួយនេះ ខ្ញុំលើកយករបៀប download torrent file from torrent site មកបង្ហាញដល់មិត្តទាំងអស់គ្នា ។

          \bigstar\spaceជាដំបូងយើងត្រូវមានកម្មវិធី BitTorrent Downloader (គ្រប់ Versions)

          \space\spaceប្រសិនបើអ្នកមិនទាន់មានកម្មវិធី អ្នកអាចដោនឡូតយកបានខាងក្រោមនេះ

          \space\space\space ទាញយក | BitTorrent 7.2

          \space\space\space More download Programs you can click here

          \bigstar\spaceក្រោយពេលបានដោនឡូត និងតំឡើងកម្មវិធី BitTorrent Downloader 7.2 រួច ហើយនោះ កត្តាទីពីរដែលអ្នកត្រូវការចំាបាច់នោះគឺ Torrent Site ផ្សេងៗដែល អ្នកស្គាល់។ ខ្ញុំសូមយក Web Site Torrent មួយដែលខ្ញុំឧស្សាហ៍ប្រើប្រាស់គឺ Torrentdownloads.net

          1. ចុចចូល Torrentdownloads.net
          2. Search រក File ដែលអ្នកចង់ Download ក្នុងប្រអប់ Search

          3. បើចុចលើ File ដែលអ្នកចង់ដោនឡូត (ឧៈ Ultra ISO Premium Editon v9.3.3… )
          4. ក្រោយពេលចុចលើវាហើយវានឹងចេញផ្ទាំងដូចខាងក្រោម

          5.ចុចលើ DOWNLOAD TORRENT នោះវានឹងចេញផ្ទាំងមួយ មកទៀត

          6. ត្រង់ Open With ត្រូវជ្រើសយក BitTorrent (default) រួចចុច OK វានឹងចេញផ្ទាំង មួយទៀត

          7. ត្រង់ Save AS គឺជាទីតាំង និងឈ្មោះ File ដែលយើងដោនឡូត និងរក្សាទុក បន្ទាប់មកចុច OK

          8. ចុងក្រោយ បើកមើលក្នុងកម្មវិធី BitTorrent នោះអ្នកនឹងឃើញ File ដែលអ្នកកំពុង ដោនឡូត ។ រងចំាដល់ដំណើរការចប់ 100% នោះអ្នកអាចយកម្មវិធី ឬ File ដែលអ្នក ដោនឡូតមកប្រើប្រាស់តាមតំរូវការ ។

          %d bloggers like this: