Advertisements

Basic Excel 2016_Part 1: មូលដ្ឋានគ្រឹះ Excel ២០១៦

” ចំនេះវិជ្ជាគឺជារតនសម្បត្តិមួយ ដែលពុំមែនជា​របស់បុគ្គលយើងម្នាក់នោះឡើយ

ហេតុនេះចូរអ្នកកុំរារែកក្នុងការចែករំលែកដល់មហាជន។ “


រក្សាសិទ្ធិ | ពុំ ស៊ីមន

NEW_animated


សៀវភៅមេរៀនមូលដ្ឋាន Excel មួយក្បាលនេះ មានបណ្តាមេរៀនគន្លឹះ និងឧទាហរណ៍ជាក់ស្តែងអំពី Excel មូលដ្ឋាន ដែលនឹងជួយឱ្យមិត្តអ្នកអានឆាប់ចេះ និងងាយស្រួលយល់។​ មេរៀន និងឧទាហរណ៍នីមួយៗ មានរូបភាព បង្ហាញជាជំហានៗ ងាយយល់ និងងាយចងចំា។​ សៀវភៅនេះ ចែកចេញជា ៥ មេរៀនៈ មេរៀនទី១ អំពីមូលដ្ឋាននៃការរៀបចំតារាង ការរៀបចំ និងការបង្ហាញតួលេខ ការកំណត់ការបង្ហាញទិន្នន័យ ការកំណត់ការបញ្ចូលទិន្នន័យ និងការការពារសុវត្ថិភាពក្នុង Excel ។ មេរៀនទី២ អំពីបណ្តារូបមន្តដែលនិយមប្រើប្រាស់នៅក្នុង Excel ។ មេរៀនទី៣ អំពីការវិភាគទិន្នន័យ និងការវិភាគទិន្នន័យតាមលក្ខខណ្ឌ។ មេរៀនទី៤ អំពីការបង្កើត និងកែប្រែក្រាហ្វិច ក្នុង Excel និងមេរៀនចុងក្រោយអំពីការរៀបចំ ទំព័រ ការពិនិត្យមុនបោះពុម្ព និងការបោះពុម្ពឯកសារ Excel ផ្សេងៗ។


សង្ឃឹមថា ស្នាដៃមួយនេះនឹងមានប្រយោជន៍បន្តិចបន្តួចសម្រាប់មិត្តអ្នកអាន ជួយឱ្យមិត្តអ្នកអានទទួលបាននូវចំណេះដឹងអំពី Excel មូលដ្ឋាន សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីជាប្រយោជន៍ខ្លួន គ្រួសារ និងបុគ្គលពាក់ព័ន្ធ។ សៀវភៅនេះ ត្រូវបានកើតឡើងពីការខិតខំប្រឹងប្រែង និងឆ្លៀតពេលវេលាអំពីភាពមមារញឹករបស់ខ្ញុំបាទ ដើម្បីធ្វើការចងក្រង និង ចែករំលែកជូនដោយឥតគិតថ្លៃដល់មិត្តអ្នកអានទាំងឡាយដែលមានបំណងចង់រៀន ឬចង់រំលឹកអំពីមេរៀន Excel ។ សូមមិត្តអ្នកអានទាំងឡាយដែលទទួលបានសៀវភៅនេះ មេត្តាចែករំលែកដល់មិត្តរបស់អ្នកផ្សេងទៀតដែលពុំទាន់ចេះ ឬចេះតិចតួច ឱ្យពួកគាត់បានអាន មានឱកាសយល់ដឹង និងទទួលលចំណេះដឹងដូចអ្នកដែរ។

00_Cover
អ្នកអាចទាញយកក្រោមទំរង់ជា PDF តាមរយៈតំណខាងក្រោម៖

ទាញយក | Download Here

សូមអរគុណ…!

Advertisements
%d bloggers like this: