Advertisements

Cambodia


          \space\space\spaceនៅលើទំព័រនេះ ខ្ញុំបានបង្ហាញមិត្តគ្រប់គ្នា អំពីប្រទេសកំនើតជាទីស្រលាញ់​ របស់ខ្ញុំគឺ កម្ពុជា។ និយាយាតាមត្រង់ទៅ គឺខ្ញុំគ្រាន់តែចង់បង្ហាញ និងចូលរួម​ផ្សព្វ ផ្សាយឲ្យពិភពលោក បានដឹងលឺពីប្រទេសដ៏ស្រស់ស្អាតមួយនេះ ដែលពោរពេញ​ ដោយរតនសម្បិត្ត ទេសភាពធម្មជាតិដ៏ស្រស់បំព្រង ព្រមជាមួយនិងវប្បធម៌​ អរិយធ៌ម ដ៏សំបូរណ៍បែប ។

          \space\space\spaceតាមដែលធ្លាប់បានរៀនសូត្រតិចតូចនៅវិទ្យាល័យ ក៏ដូចជាអានសៀវភៅខ្មែរ យើង​ផ្សេងៗ គឺអ្នកនិពន្ធទាំងឡាយបានសរសេររៀបរាប់ពីកម្ពុជា គឺខ្ញុំពិតជាមាន ភាព​ស្ញប់ស្ញែញជាខ្លាំង ដែលថាប្រទេសយើង គឺជាប្រទេសដ៏ល្បីល្បាញនៅអាស៊ី អាគ្នេយ៍ ពិសេសគឺមានអង្គរវត្ត ដែលជាអច្ឆរិយវត្ថុ ដ៏ល្បីល្បាញលើពីភពលោក។ ក៏ប៉ុន្តែធាតុពិតទៅ គឺបានត្រឹមជាលើតំកើនខ្លួនឯង និងប្រើប្រាស់បានតែក្នុងតំបន់​តែ ប៉ុណ្ណោះ ។

          \space\space\spaceតើមិត្តមានអារម្មណ៍យ៉ាងណា?? នៅពេលដែលយើងធ្លាប់តែគិតក្នុងចិត្តថា ប្រទេស​យើង ជាប្រទេសដ៏ល្បីឈ្មោះ និងមានភាពល្បីល្បាញ ច្បាស់ជាអ្នកណា ក៏គេដឹង និងស្គាល់ដែរមែនទេ?? តែពេលសួរគេឯងទៅ គេមិនទាំងស្គាល់ថា កម្ពុជា​នៅ​ឯណាផង?? អង្គរវត្តជាអ្វីនោះ ?? គ្រាន់តែលឺភ្លាម គឺពិតជាចង់ស្ទុះទៅវាយ​ ឲ្យចំកណ្តាលមុខអ្នកឆ្លើយតែម្តងមែនទេ???

          \space\space\spaceតែបើគិតឲ្យច្បាស់លាស់ទៅ គឺមកពីយើងខ្លួនឯង មកពីប្រទេសយើងនៅមាន​ភាព​ទន់ខ្សោយផ្នែកប្រព័ន្ធផ្សព្វផ្សាយ ពិសេសគឺដោយសារប្រជាជនយើងមិនទាន់ បាន យល់ដឹងបានទូលំទូលាយពីវិស័យនេះផងដែរ ។

          \space\space\spaceហេតុនេះមានតែសង្ឃឹមលើ មិត្តទាំងអស់ដែលបានមកដល់ទំព័រនេះ នឹងជួយ ផ្សព្វផ្សាយ​បន្ត ក៏ដូចជាបន្ថែមនូវអ្វីដែលល្អៗ អ្វីដែលមានភាពទាក់ទាញ ទាក់ទង​ នឹងកម្ពុជាយើង ឲ្យពិភពលោកខាងក្រៅបានដឹងលើផង មិនមែនដូចក្នុងកាសែតមាន តែប្លន់ និងចាប់រំលោភសេពសន្ទវៈនោះទេ វាពិតជាគួរឲ្យធុញទ្រាន់ណាស់ពេល ដែលអានកាសែតម្តងៗ។ “តើមានអ្នកណាគេចង់មកខ្មែរទៀត??”

          \space\space\spaceជាចុងក្រោយ មានតែពាក្យអរគុណ ចំពោះ មិត្តដែលបានអាននូវ សំនេរដ៏គួរ ឲ្យ​ធុញទ្រាន់មួយនេះ ក៏ដូចជាសូមទោសចំពោះសំដីដែលជ្រុលជ្រួសអូសដំនើរ ទាំង ប៉ុន្មានខាងលើ និងសូមជូនពរឲ្យមិត្តទំាងអស់បានសុខសប្បាយ និងមានសុខភាពល្អ បានសំរេចគ្រប់ភារកិច្ច និងការសិក្សាគ្រប់ៗគ្នា​….!!!! 🙂 🙂 🙂

                    ទង់ជាតិកម្ពុជា | Cambodia’s Flag

                          រូបព្រះសង្ហារ | Cambodia’s Royal Arms

                            បទនគររាជ | Cambodian National Anthem

                                    Brief about Cambodia :

                                      * Main Language: Khmer
                                      * Main Religion: Buddhism (Theravada)
                                      * Population: 14.8 million (UN, 2005)
                                      * Ethnic group: Khmer, Vietnamese and Chinese minorities
                                      * Monetary unit: 1 riel = 100 sen
                                      * Climate: tropical humid climate: rainy (monsoon) season (May to November) and dry season (December to April)
                                      * Capital: Phnom Penh
                                      * Major Cities: Phnom Penh, Siem Reap, Sihanouk Ville, Koh Kong
                                      * Area: 181,035 sq km (69,898 sq miles) : Water 2.5%
                                      * Border countries: Laos 541 km, Thailand 803 km, Vietnam 1,228 km
                                      * Coastline: 443 km
                                      * Independence: 9 November 1953
                                      * GNI per capital: US $380 (World Bank)
                                      * Major Exports: Garments, Fisheries Products, Rubber
                                      * Major Export Trading Countries: United States, Germany, UK, Singapore, Japan
                                      * Major Imports: petroleum products, construction materials, vehicles and motorcycles, clothing
                                      * Major Import Trading Countries: Thailand, Singapore, Hong Kong, China, South Korea
                                      * Internet domain: .kh
                                      * International dialing code: +855
                                      * Electricity: 220V AC 50 Hz
                                      * Driving: Right hand side; International Driving Permit required
                                      * Direct Flight: from Bangkok, Taipei, Hong Kong, Singapore, Ho Chi Minh City, Vientiane, Kuala Lumpur, and Guangzhou

                                        Resource: http://www.cambodia.org

                                            ប្រភេទសត្វ និង រុក្ខជាតិ​ សំគាល់ ជាតិសាស្ត្រខ្មែរ

                                              យោងតាមព្រះរាជ្យក្រិត្យ ន.ស.រ.ក.ត ចុះថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០០៥ ប្រភេទសត្វ និង​រុក្ខជាតិ​ដែលតំនាងឲ្យជាតិសាស្រ្តខ្មែរមានដូចតទៅ៖
                                            -សត្វចតុបាត : គោព្រៃ
                                            -បក្សី : សត្វត្រយ៉ង
                                            -ឧរង្គសត្វ (ល្មូន) ​ : អណ្តើកសរសៃ (អណ្តើកហ្លួង )
                                            -មច្ឆាជាតិ : ត្រីគល់រាំង
                                            -រុក្ខាជាតិ : ដើមត្នោត
                                            -បុប្ផាជាតិ : ផ្ការំដួល
                                            -ផលជាតិ ​​ : ចេកពងមាន់

                                              បុព្វកថា នៃរដ្ឋធម្មនុញ្ញ | Preamble

                                                យើងប្រជារាស្រ្តខ្មែរ
                                                  ដែលធ្លាប់មានអរិយធម៌ឧដុងឧត្តមប្រទេសជាតិស្តុកស្តម្ភធំទូលាយថ្កុំថ្កើង រុងរឿង កិត្យានុភាព ខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រពណ្ណរាយ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងកំឡុងពីរទស្សវត្សរ៍ ចុងក្រោយនេះ ឆ្លងកាត់ ទុក្ខសោកវិនាសអន្តរាយ ទ្រុឌទ្រោម អន់ថយ មហាសោក ស្តាយ

                                                  បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លែថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិ ឲ្យទៅជា “កោះសន្តិភាព“ ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិ មនុស្ស គោរពច្បាប់ ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគត់ជាតិ ឲ្យបានឈានឡើង រីកចំរើនលូតលាស់ សម្បូររុងរឿងជានិរន្តរ៍ ។

                                                    ក្នុងឆន្ទៈមោះមុតនេះ
                                                      យើងសរសេរចារឹកក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។
                                                      _________________________________________

                                                        We the people of Cambodia
                                                        Accustomed to having been an outstanding civilization, a prosperous, Large, flourishing and glorious nation, with high prestige radiating like a diamond,
                                                        Having declined grievously during the past two decades, having gone through suffering and destruction, and having been weakened terribly,
                                                        Having awakened and resolutely rallied and determined to unite for consolidation of national unity, the preservation and defense of Cambodia’s territory and precious sovereignty and the fine Angkor civilization, and the restoration of Cambodia in to an “Island of Peace” based on a multi-party liberal democratic regime guaranteeing human right, abiding by law, and having high responsibility for the nation’s future destiny of moving toward perpetual progress, development, prosperity, and glory,
                                                        WITH THIS RESOLUTE WILL

                                                        We inscribe the following as the CONSTITUTION OF THE KINGDOM OF CAMBODIA.

                                                        _________________________________________

                                                          ផែនទីប្រទេសកម្ពុជា | Cambodia’s Map

                                                            Click On Image to Zoom In

                                                                ផែនទីវាលពិឃាត​ឆ្នាំ ១៩៧៥-១៩៧៩| Killing Field Map 1975-1979

                                                                          (if it’s seem to be slow, you can visit this link:http://www.dccam.org/Database/Images/KillingFieldsMap975_1979.jpg)

                                                                                ក្រដាសប្រាក់ខ្មែរ | Cambodia’s Money
























                                                                                      Advertisements

                                                                                      8 Responses

                                                                                      1. it very good. i lov it somuch. thank for your website. it can help me and all of visitor see about our nation actually.

                                                                                        Like

                                                                                      2. I love this page very very much ! can u tell me how can i do that? ( make website like u)

                                                                                        Like

                                                                                      3. គេហទំព័រនេះល្អណាស់

                                                                                        Like

                                                                                      4. ពិតជាធ្វើ​អោយខ្ងុំមានការរំភើបពេលដែលចូរមកដល់គេហទំព័រមួយនេះ ព្រោះខ្ងុំបានអាន​ និងបានស្វែងកាន់តែច្រើនពីប្រទេសកម្ពុជា ដែលជាប្រទេសរបស់ខ្លួនឯង។​ ដែលពីមុនខ្ងុំមិនសូវបានដឹងថាតើវាមានអ្វី នៅក្នុងប្រទេសនេះ?​ ឥឡូវខ្ងុំបានស្គាល់ប្រទេសរបស់ខ្លួនច្រើនជាងមុន ដោយសាតែការអាននៅក្នុងការរៀបរៀងដ៏ប៉ិនប្រសប់ក្នុងគេហទំព័រមួយនេះ។សូមអគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកបង្កើតគេហទំព័រមួយនេះ​និងសូមអោយគាត់ជួបតែសេក្តីសុខគ្រប់ពេលវេលា…

                                                                                        Like

                                                                                      5. It is very beautiful Apsara Dance photo on your website.
                                                                                        It is very good design for this site.
                                                                                        http://www.cambodianguide.com

                                                                                        Like

                                                                                      Leave a Reply

                                                                                      Fill in your details below or click an icon to log in:

                                                                                      WordPress.com Logo

                                                                                      You are commenting using your WordPress.com account. Log Out / Change )

                                                                                      Twitter picture

                                                                                      You are commenting using your Twitter account. Log Out / Change )

                                                                                      Facebook photo

                                                                                      You are commenting using your Facebook account. Log Out / Change )

                                                                                      Google+ photo

                                                                                      You are commenting using your Google+ account. Log Out / Change )

                                                                                      Connecting to %s

                                                                                      %d bloggers like this: