Advertisements

ផ្លែឈើមានប្រយោជន៍ចំពោះ​​ សុខភាព!!!

\bigstar ប៉ោម​ : ជាផ្លែឈើល្អបំផុតសម្រាប់កម្ចាត់វត្ថុកខ្វក់ក្នុងរាងកាយ ព្រោះផ្លែប៉ោម សម្បូរសារធាតុផេកទីន (Pectin) ដែលជួយនាំសារធាតុពុល ទៅកម្ចាត់ចោល ព្រមទាំង មានគុណសម្បត្តិ ការពារមិនឲ្យប្រូតេអ៊ីន ក្នុងពោះវៀន កើតការផ្អូមស្អុយ ។ ម្យ៉ាងទៀត ផ្លែប៉ោម មានជាតិកាកសរសៃអាហារខ្ពស់ ដែលអាចជួយ បោសលាង សម្អាតវត្ថុកខ្វក់ក្នុងពោះវៀនបានល្អ ធ្វើឲ្យថ្លើម និងប្រព័ន្ឋរំលាយអាហារ ធ្វើការ​ បានល្អឡើង។

\bigstar ទំពាំងបាយជូរ : មានសារធាតុលាងសម្អាត សម្រាប់ស្បែក ថ្លើម ពោះវៀន តម្រងនោម ព្រមទាំងជួយគ្រប់គ្រងជាតិសំបោរ ដែលចេញមកពីជាលិការផ្សេងៗ ក្នុងរាងកាយ ផ្តល់ថាមពលខ្ពស់ សម្បូរជាតិខនិជ ជួយបំប៉នឈាម និងបង្កើន​ កោសិការក្នុងរាងកាយ។

\bigstar ម្នាស់ : អង់ហ្ស៊ីមប្រូមេលីន ដែលមានច្រើននៅក្នងផ្លែម្នាស់ ជួយឲ្យការ ធ្វើការរបស់អាស៊ីដ អ៊ីដ្រូក្លរិកក្នុងក្រពះ បានល្អប្រសើរឡើង និងធ្វើឲ្យវត្ថុកខ្វក់ខូច ដែលជាប្រូតេអ៊ីន បំបែកខ្លួនបានឆាប់ឡើង ដើម្បីឲ្យរាងកាយអាចកម្ចាត់ចោលបាន ។ ក្រៅពីនេះ ម្នាស់ជាថ្នាំព្យាបាល អាការរលាកក្នុងផ្លូវអាហារ ជួយជួសជុលផ្នែកផ្សេងៗ ដែលសឹករិចរិល ជួយដល់ការធ្វើការរបស់ក្រពេញអង់ដូគ្រីន និងកម្ចាត់ទឹកកំបោរ បានទៀតផង។

\bigstar ល្ហុង : មានអង់ហ្ស៊ីម ប៉ាប៉េន ដែលមានលក្ខណៈស្រដៀង និងទឹក​ រំលាយ ក្នុងក្រពះ ជួយធ្វើឲ្យវត្ថុកខ្វក់ខូច ដែលជាប្រូតេអ៊ីន បំបែកខ្លួន បានយ៉ាងឆាប់​ រហ័ស។ ក្រៅពីនេះ ល្ហុង មានជាតិកាកសរសៃខ្ពស់ ធ្វើឲ្យប្រព័ន្ឋបញ្ចេញចោល ធ្វើការបានល្អ ពោះវៀនក៏ស្អាត ។

\bigstar ឳឡឹក : ជួយសាងសារធាតុពុល ដោយបញ្ចេញមកតាមទឹកនោម។ សំបកឳឡឹក សម្បូរដោយក្លរ៉ូហ្វ៊ីលល៍ ចំណែកគ្រាប់ឳឡឹក មានវីតាមីនច្រើន ។ ម្យ៉ាងទៀត ឳឡឹក អាចព្យាបាលដំបៅក្នុងក្រពះ និងជួយបន្ថយសម្ពាធឈាមខ្ពស់ បានទៀតផង ៕

(ដកស្រង់ចេញពីទស្សនាវដ្តី អាន – ANT Magazine)

Advertisements

មានប្រយោជន៍ចំពោះសុខភាព!

    ៧ ​ចំណុច​ គួរ​យល់​ដឹង​ក្នុង​ការ​បរិភោគ​អាហារ


1- បណ្តូល​រុក្ខជាតិ​ ឬ​បន្លែ​គ្រប់​ប្រភេទ​ ជា​កន្លែង​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុពុល​ ដូចនេះ ​ពុំគួរ​បរិភោគ​វា​ឡើយ​ ។​
2- ស្ត្រី​ទើប​ដែល​សំរាលកូន​ ពុំគួរ​ទទួលទាន​ខ្ទឹមបារាំង​ទេ​ ព្រោះ​អាច​ធ្វើ​ឲ្យ​គ្មាន​ទឹកដោះ​ ឬ​បើ​មាន​ក៏​ទឹកដោះ​ នឹង​មាន​រសជាតិ​ប្រហាត​ ធ្វើ​ឲ្យ​ទារក​មិន​ចង់​បៅ​ ។​
3- ស្លឹក​ចាព្លូ​ មាន​ប្រយោជន៍​ ក្នុង​ការ​សម្រក​ជាតិ​ស្ករ​ ខ្លាញ់​ សម្ពាធ​ឈាម​ និង​ព្យាបាល​អាការ​ក្អក​រ៉ាំរ៉ៃ​ ប៉ុន្តែ​ពុំគួរ​បរិភោគ​លើស​ ១០​ស​ន្លឺ​ក​ ក្នុង​១​ថ្ងៃ​ឡើយ​។​
4- ចំពោះ​អ្នក​ដែល​អាយុ​ក្រោម​ ៤០​ឆ្នាំ​ ត្រសក់​អាច​ជួយ​ការពារ​បាន​យ៉ាង​ល្អ​ មិន​ឲ្យ​កើត​ជំងឺមហារីក​ ប៉ុន្តែ​ចាប់ពី​អាយុ​ ៤០​ឆ្នាំ​ឡើង​ គួរ​កាត់​បន្ត​យ​ការ​ទទួលទាន​ត្រសក់​ ព្រោះ​វា​បង្ករ​ឲ្យកើត​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។​
5- ទឹក​សណ្តែក​ ជា​ភេ​ស​ជ្ផៈ​សម្បូរ​សារធាតុ​អាហារ​យ៉ាងច្រើន​ ប៉ុន្តែ​មិន​គួរ​កម្តៅ​លើ​ភ្លើង​ ឲ្យ​លើស​ពី​២​ដង​ឡើង​ ព្រោះ​ការ​កម្តៅ​នៅ​លើក​ទី​ ២​ នឹង​បណ្តាល​ឲ្យ​សារធាតុ​អាហារ​ រលាយ​ខូចខាត​អស់​ ។​
6- ខ្ទឹម​ ស​ ស្រស់​អាច​បណ្តាលឲ្យ​ក្រពះ​ មាន​អាការ​ក្រហាយ​។ ​ដូច្នេះ​ពុំគួរ​បរិភោគ​វា​ ក្នុង​រយៈពេល​ជាប់ៗ​គ្នា​លើស​ពី​៩០​ថ្ងៃ​ឡើយ​ ពិសេស​ពេល​ក្រពះ​ទំនេរ​ គ្មាន​អាហារ​។​ បើ​បរិភោគ​បាន​ ៩០​ថ្ងៃ​ ហើយ​គួរ​ផ្អាក​ ១៥​ថ្ងៃ​សិន​ចាប់ផ្តើម​បរិភោគ​ជា​ថ្មី​ ។​
7- ក្ទម្ពទេស​ (​អ្នកខ្លះ​ ហៅ​ថា​ទុំទេស​ ឬ​ក្រះ​ធំ​ថេ​ត​)​ មាន​សារធាតុ​មី​ណូ​ល​ស៊ី​ន​ ធ្វើឲ្យ​សរសៃសក់​ជ្រុះ​ ដូច្នេះ​ពុំគួរ​បរិភោគ​ច្រើន​ពេក​ទេ​ ៕

    ពិសារ​អាហារ​ខ្លាញ់​ ធ្វើឲ្យ​យ៉ាប់​ក្រពះ

នៅ​ពេល​អាហារ​ចូល​ទៅ​ដល់​ក្នុង​ក្រពះ​ ក៏​នឹង​មានការ​រំលាយឲ្យ​ម៉ដ្ឋ​ បន្ទាប់​មក​ក្រពះ​ ក៏​ប​ញ្ចូ​ន​ទៅ​ឲ្យ​ពោះវៀន​ តែ​អាហារ​ខ្លះ​ ក៏​នៅ​ទើរ​ក្នុង​ក្រពះ​យូរ​ ដូច​ជា​សាច់​ក្ងាន​ ត្រូវ​ប្រើ​ពេល​ ៥-៦​ម៉ោង​និង​អាហារ​ខ្លះ​ដែល​ផ្សំគ្នា​ ដូច​ជា​សាច់សត្វ​ ដំឡូងបារាំង​ ប្រើ​ពេលវេលា​ក្នុង​ការ​រំលាយ​ ៣​ម៉ោង​ ,​សម្លរ​ស្ងោរ​ តុំ​យ៉ាំ​ត្រី​ ប្រើ​ពេល​២​ម៉ោង​ …​។​
ការ​ទទួលទាន​ខ្លាញ់​ច្រើន​ពេក​ អាច​បង្ករ​ឲ្យ​កើត​អាស៊ីត​ក្ន​ង​ក្រពះ​ ហូរ​ត្រឡប់​ឡើង​បាន​ ព្រោះ​អាហារ​ប្រភេទ​ខ្លាញ់​ ទៅ​ជំរុញ​ការ​ផលិត​អាស៊ី​ដ​ក្នុង​ក្រពះ​ ចេញ​មក​ច្រើន​ និង​ត្រូវ​ជំរុញ​ ឲ្យ​ឡើង​ទៅ​រក​បំពង់​អាហារ​ ធ្វើ​ឲ្យ​មាន​អាការ​ក្តៅក្រហាយ​-​ក​ ហើយ​បើ​មាន​អាការ​បែប​នេះ​ញឹកញាប់​ អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​បាន​ ព្រោះ​វា​ធ្វើ​ឲ្យ​រលាក​បំពង់​អាហារ​ និង​ប៉ះពាល់​ដល់​សរសៃប្រសាទ​ ព្រមទាំង​អាច​ធ្វើ​ឲ្យ​ឈឺ​ដល់​ រោគ​ហឺត​ និង​បេះដូង​បាន​ ។

( ដកស្រង់ចេញពី ទស្សនាវត្តី អាន- ANT Magazine )
%d bloggers like this: