Advertisements

How to set an internet browser program to a default web browser (xp)

\bigstar បច្ចុប្បនេះមានកម្មវិធី Internet Browser ជាច្រើនត្រូវបានអ្នកសរសេរកម្មវិធី បង្កើតឡើង ដើម្បីជាជំនួយក្នុងការបើក Internet (Web Browswer) ដូចជា Internet Explorer, Firefox, Google Chrome, Netscape, Opera , Safari, Maxthon, Avant, DeepNet Explorer…។   ហើយលើសពីនេះទៀត គឺអ្នកប្រើប្រាស់កុំព្យូទ័រភាគច្រើនគឺបានតំឡើង (install) កម្មវិធី Web Browers លើសពីមួយនៅលើកុំព្យូទ័ររបស់ពួកគាត់ ដែលបណ្តាលឲ្យគាត់មិន អាចកំណត់បានថា តើកម្មវីធី Browser ​មួយណាដែលនឹងដំណើរការ ពេលដែលគាត់ចុច (click) លើតំណ (link) ណាមួយ? កត្តានេះបានបង្ករឲ្យមានភាពរញែរញៃនៅពេលដែលកម្មវិធី ដំនើរការមិនតាមបំណង ។

\bigstarនៅក្នុង Post មួយនេះ ខ្ញុំនឹងលើកពីការកំណត់ឲ្យកម្មវិធី Web Browser ណាមួយឲ្យដំនើរការ នៅលើកុំព្យូទ័ររបស់អ្នកស្វ័យប្រវត្តិ នៅពេលអ្នកចុច (click) លើតំណ (link) ណាមួយ ទោះបីជា អ្នកបានតំឡើងកម្មវិធី Web Browser ច្រើនប្រភេទក៏ដោយ ។

  1. ចុច Start Menu\RightarrowControl Panel
    ( ឬ Start Menu \RightarrowSettings\RightarrowControl Panel )
  2. ជ្រើសរើសយក Add Or Remove Programs\RightarrowEnter ​ (រូបខាងលើ)
  3. បន្ទាប់មកចុច Set Program Access and Defaults\RightarrowCustumនោះនឹងឃើញផ្ទាំងដូច​រូបភាពខាងក្រោម
  4. ជ្រើសរើសកម្មវិធីណាមួយដែលអ្នកពេញចិត្ត (ក្នុងករណីនេះ ត្រង់ចំនុច Choose a default Web browser : ខ្ញុំជ្រើសយក Google Chrome )
  5. ចុចក្រោយចុច OK ជាការស្រេច ។

 

\bigstar \bigstar បន្ទាប់ពីបានអនុវត្តដូចខាងលើ នៅពេលដែលយើងចុច (click) លើតំណ (link) ណាមួយ​នោះ វានឹងបើកដោយ​ស្វ័យប្រវត្តិ​ជាមួយ​កម្មវិធីដែលយើងបានជ្រើសរើស ។​

\Rrightarrow ចំពោះអ្នកប្រើប្រាស់ Window 7 ក៏អនុវត្តន៍ប្រហាក់ប្រហែលគ្នានេះដែរ….!!!

 

 និស្សិតស្រុកស្រែ

Advertisements

របៀបលុប History Site ដោយស្វ័យប្រវត្តិនៅពេលអ្នកបិទផ្ទាំង Internet Browser (Firefox)

យើងទំាងអស់គ្នាបានដឹងហើយថា នៅពេលដែលយើងបានប្រើប្រាស់ អ៊ីនធ័រណីត រូចហើយនោះ ថ្វីត្បិតតែយើងបានបិទផ្ទាំង Browser របស់យើងចោលហើយក៏​ ដោយ ក៏កុំព្យូរទ័រនៅតែមានសមត្ថភាពអាចចងចាំបាននូវទិន្នន័យ (History)​ មួយ​ ចំនួន​ដែលយើងបានវាយបញ្ចូល ដូចជា Browsing History, Download History, Cookies, Active Login, Cache ….ជាដើម ។ ដូចនេះ ដើម្បីកុំឲ្យមានចំណងចំាទាំងអស់នោះ​ នៅលើកុំព្យូទ័រទៀតនោះ​ (អាចធ្វើឲ្យបាត់បង់ទំហំ Hard Disk របស់អ្នកផងដែរ ) សូមអ្នកអនុវត្តន៍ដូចខាងក្រោម ( ចំពោះ Firefox Browser ) :

  • ដំបូងត្រូវបើកផ្ទំាង Firefox Browser ជាមុនសិន
  • នៅលើ Menu Bar \Rightarrow ចុចពាក្យ Tools \Rightarrow Options \Rightarrow Privacy នោះអ្នកនឹងឃើងផ្ទំាងមួយដូចខាងក្រោម ៖
  • \Rightarrow អ្នកគ្រាន់តែកែតំរូវដូចក្នុងរូប ខាងលើ ។

  • បន្ទាប់មកចុច Settings (រង្វង់ពណ៌ខៀវ) នោះអ្នកនឹងឃើញផ្ទាំងមួយទៀត ដូចខាងក្រោម ៖
  • អ្នកអាចជ្រើសរើស Options ដូចក្នុងរូបភាពខាងលើ ឬ ក៏អាចបន្ថែមបន្ថយ​ ទៀត​ក៏បាន​តាមតំរូបការរបស់អ្នកផ្ទាល់ ។

  • ជាចុងក្រោយចុច OK \Rightarrow OK ជាការស្រេច ។

%d bloggers like this: