Basic Excel 2016_Part 1: មូលដ្ឋានគ្រឹះ Excel ២០១៦

” ចំនេះវិជ្ជាគឺជារតនសម្បត្តិមួយ ដែលពុំមែនជា​របស់បុគ្គលយើងម្នាក់នោះឡើយ

ហេតុនេះចូរអ្នកកុំរារែកក្នុងការចែករំលែកដល់មហាជន។ “


រក្សាសិទ្ធិ | ពុំ ស៊ីមន

NEW_animated


សៀវភៅមេរៀនមូលដ្ឋាន Excel មួយក្បាលនេះ មានបណ្តាមេរៀនគន្លឹះ និងឧទាហរណ៍ជាក់ស្តែងអំពី Excel មូលដ្ឋាន ដែលនឹងជួយឱ្យមិត្តអ្នកអានឆាប់ចេះ និងងាយស្រួលយល់។​ មេរៀន និងឧទាហរណ៍នីមួយៗ មានរូបភាព បង្ហាញជាជំហានៗ ងាយយល់ និងងាយចងចំា។​ សៀវភៅនេះ ចែកចេញជា ៥ មេរៀនៈ មេរៀនទី១ អំពីមូលដ្ឋាននៃការរៀបចំតារាង ការរៀបចំ និងការបង្ហាញតួលេខ ការកំណត់ការបង្ហាញទិន្នន័យ ការកំណត់ការបញ្ចូលទិន្នន័យ និងការការពារសុវត្ថិភាពក្នុង Excel ។ មេរៀនទី២ អំពីបណ្តារូបមន្តដែលនិយមប្រើប្រាស់នៅក្នុង Excel ។ មេរៀនទី៣ អំពីការវិភាគទិន្នន័យ និងការវិភាគទិន្នន័យតាមលក្ខខណ្ឌ។ មេរៀនទី៤ អំពីការបង្កើត និងកែប្រែក្រាហ្វិច ក្នុង Excel និងមេរៀនចុងក្រោយអំពីការរៀបចំ ទំព័រ ការពិនិត្យមុនបោះពុម្ព និងការបោះពុម្ពឯកសារ Excel ផ្សេងៗ។


សង្ឃឹមថា ស្នាដៃមួយនេះនឹងមានប្រយោជន៍បន្តិចបន្តួចសម្រាប់មិត្តអ្នកអាន ជួយឱ្យមិត្តអ្នកអានទទួលបាននូវចំណេះដឹងអំពី Excel មូលដ្ឋាន សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីជាប្រយោជន៍ខ្លួន គ្រួសារ និងបុគ្គលពាក់ព័ន្ធ។ សៀវភៅនេះ ត្រូវបានកើតឡើងពីការខិតខំប្រឹងប្រែង និងឆ្លៀតពេលវេលាអំពីភាពមមារញឹករបស់ខ្ញុំបាទ ដើម្បីធ្វើការចងក្រង និង ចែករំលែកជូនដោយឥតគិតថ្លៃដល់មិត្តអ្នកអានទាំងឡាយដែលមានបំណងចង់រៀន ឬចង់រំលឹកអំពីមេរៀន Excel ។ សូមមិត្តអ្នកអានទាំងឡាយដែលទទួលបានសៀវភៅនេះ មេត្តាចែករំលែកដល់មិត្តរបស់អ្នកផ្សេងទៀតដែលពុំទាន់ចេះ ឬចេះតិចតួច ឱ្យពួកគាត់បានអាន មានឱកាសយល់ដឹង និងទទួលលចំណេះដឹងដូចអ្នកដែរ។

00_Cover
អ្នកអាចទាញយកក្រោមទំរង់ជា PDF តាមរយៈតំណខាងក្រោម៖

ទាញយក | Download Here

សូមអរគុណ…!

High School Physics: PartIII Download

NEW_animated

សៀវភៅរូបវិទ្យាពិសេសភាគ ៣ បានរួចរាល់ហើយ!!!! អ្នកទាំងអស់គ្នាអាចទាញយកដើម្បីប្រើប្រាស់បាន តាមរយៈការចុចលើរូប PDF ខាងក្រោមគម្របសៀវភៅ !!!

coollogo_com-312483722

Physics Book for High School Students!!!

កាលពីដើមឆ្នាំ ២០១៤ ខ្ញុំបានចែក Free នូវសៀវភៅ លំហាត់រូបវិទ្យាពិសេស ភាគទី១ (តាមរយៈទំព័រ Highschoolcam មិត្តរបស់ខ្ញុំ ) ដែលខ្ញុំបាទបានចំណាយពេលវេលា ទំនេរពីរការរៀនសូត្រដើម្បីបកប្រែ និងចងក្រងឡើងសម្រាប់ជាប្រយោជន៍ចំពោះលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សកម្ពុជា។

ដើម្បីដោះដូរជាមួយការប្រឹងប្រែង និងចំណាយពេលវេលារបស់ខ្ញុំក្នុងការបងប្រែ និងចងក្រងសៀវភៅនេះ ខ្ញុំស្មើសុំ ៥០០០ Likes និង Shares ពីទំព័រដើម (Not Re-post)។ នៅពេលគ្រប់ចំនួនដែលខ្ញុំស្នើសុំហើយ ខ្ញុំនឹងដាក់សៀវភៅនេះដោនឡូតដោយសេរី នៅលើទំព័រប្លុក ទាំងពីររបស់ខ្ញុំ Teleinfo-kh.com និង Symonkh.blogspot.com

\bigstar សំណូមពររបស់ខ្ញុំ:

1. ខ្ញុំបាទសូមសំណូមពរដល់អ្នកធ្វើអាជីវកម្ម (លក់) សៀវភៅទាំងឡាយ សូមមេត្តាកុំយកសៀវភៅដែល ខ្ញុំបាទ​បានចែកចាយនេះទៅបោះពុម្ភលក់យកថវិកាផ្ទាល់ខ្លួនឲ្យសោះ ព្រោះទង្វើរបែបនេះ គឺជាទង្វើរដែល អសម្បជញ្ញៈ និងផ្ទុយពីគតិរបស់មនុស្ស។
ក្នុងករណីអ្នកយកទៅបោះពុម្ភ ដើម្បីធ្វើវិភាគទានដល់សិស្សក្រីក្រ ឬសាលារៀនដាច់ស្រយ៉ាលនោះ ខ្ញុំបាទ នឹងគាំទ្រពេញទំហឹង។

2. មួយវិញទៀត ខ្ញុំបាទសូមសំណូមពរចំពោះ អ្នកសរសេរកម្មវិធី ដាក់ទូរស័ព្ទ Android និង Apple ទាំងឡាយ ពេលអ្នកយកសៀវភៅនេះ ឬសៀវភៅអ្នកដទៃទៀត សូមកុំលុបក្បាលទំព័រ (Header) និងជើងទំព័រ (Footer) ចោល ព្រោះវាមិនមែនជាកម្មសិទ្ធរបស់អ្នកឡើយ (បើអ្នកគ្រាន់តែជាអ្នក សរសេរកម្មវិធី សូមរក្សាភាពដើមរបស់សៀវភៅនីមួយៗ)។

\bigstarលក្ខខ័ណ្ឌ : ធ្វើយ៉ាងណាទើបអាចទទួលបានសៀវភៅនេះ?

1. ចូលទៅកាន់ Facebook Page រួចហើយចុច Like និង Share សៀវភៅមួយនេះ។ នៅពេលគ្រប់ចំនួន 5000 Likes & Share នោះខ្ញុំនឹងដាក់ឲ្យអ្នកដោនឡូតដោយសេរី ។

2. ក្នុងករណីអ្នកចង់ទទួលបានសៀវភៅមួយនេះតាមរយៈ Email សូមបំពេញ Form ខាងក្រោម។ នៅពេលចំនួន Like និង Share គ្រប់តាមសំណូមពរ នោះសៀវភៅនេះនឹងបញ្ជូនចូលទៅក្នុង Email របស់អ្នកដោយស្វ័យប្រវត្តិ។

3. (Optional) ចូលទៅតាម Link ខាងក្រោមដើម្បី Follow ជាមួយ Google+ Page ដើម្បីទទួលបាន ពត៌មានពីសៀវភៅថ្មី ក៏ដូចជាចំណេះដឹងផ្សេងៗអំពីកុំព្យូទ័រផងដែរ ។

\bigstar អត្ថប្រហោជន៍នៅថ្ងៃក្រោយ:

ប្រសិនបើការ Survey លើកទី២ នេះបានទទួលជោគជ័យ នោះខ្ញុំនឹងបន្ថែមសៀវភៅ ភាគទី៣ របស់ខ្ញុំជាបន្តទៀត ប៉ុន្តែត្រូវមានលក្ខខណ្ឌផ្សេងៗទៀតផងដែរ។

សូមអរគុណ…!!!

%d bloggers like this: