របៀបបិទមិនឲ្យ​ Copy ឯកសារចេញពីកុំព្យូទ័ររបស់អ្នកចូលក្នុង USB បាន!!!!


នេះគឺជាគន្លឹះសុវត្ថិភាពដ៏តូចមួយ ដែលមិត្ដអ្នកអាន និងអ្នកប្រើប្រាស់​កុំព្យូ​ទ័រ ទាំងឡាយអាចយកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការការពារទិន្នន័យសំខាន់របស់ អ្នកដែលអ្នកមិនអាចចែកឲ្យអ្នកណាម្នាក់បាន ដើម្បីកុំឱ្យអ្នក​ដទៃណាម្នាក់ លួចថត ចំលងឯកសារសំខាន់ទាំងនោះចេញពីកុំព្យូទ័រអ្នក តាមរយៈការប្រើប្រាស់ USB​​ ​។ ខាងក្រោមនេះ ជាជំហានដែលអ្នកត្រូវអនុវត្ដន៍ៈ

\Rightarrow ចុច Start \Rightarrow Run (ឬចុច Win + R ) \Rightarrow វាយពាក្យ Regedit \Rightarrowចុច EnterOK នោះអ្នកនឹងឃើញផ្ទាំងមួយដូចខាងក្រោម​

\Rightarrow បន្ទាប់មកអ្នកត្រូវចូលទៅកាន់ទីតាំងដូចតទៅ HKEY_LOCAL_MACHINE \ SYSTEM \ CurrentControlSet \ Control ​(ដូចរូបខាងក្រោម ហើយអ្នកត្រូវចុចលើ Control )

\Rightarrow បន្តមកអ្នកចុច Right click នៅលើផ្ទំាងទទេរផ្នែកខាងស្តាំ​​​ រួចហើយយកពាក្យ New \Rightarrow Key និង ដាក់ឈ្មោះឲ្យ Key ថ្មីដែលអ្នកទើបបានបង្កើតនោះថា StorageDevicePolicies

\Rightarrow បន្ទាប់មកទៀត អ្នកត្រូវចុចលើ StorageDevicePolicies រួចហើយ Right Click នៅលើ ផ្ទាំងទទេរផ្នែកខាងស្តាំ ហើយទៅ New \Rightarrow DWORD ( ឬ DWORD (32-bit) value ) និង ដាក់ឈ្មោះឲ្យ file DWORD នោះថា WriteProtect

\Rightarrow រួចចុចពីរដង (Double Click) លើ WriteProtect នោះអ្នកនឹងឃើញដូចរូប ខាងក្រោម ៖

\Rightarrow ត្រង់ប្រអប់ Value data អ្នកត្រូវ​ កែដាក់លេខ 1 ដើម្បើ Disable ការ Copy ឯកសារចេញ​ ពីកុំព្យូរទ័រចូលទៅក្នុង USB \Rightarrow ចុច OK

\Rightarrow បិទកម្មវិធី Regedit និង Restart កុំព្យូរទ័ររបស់អ្នក ។

\Rightarrow​ ក្រោយពេល Restart រួចហើយ ចូរអ្នកសាកល្បង Copy ឯកសារ ឬ file ណាមួយចេញ​ ពីកុំព្យូរទ័ររបស់អ្នក ចូលទៅក្នុង USB នោះអ្នកនឹងឃើញដូច ខាងក្រោម ៖

\bigstar \bigstar ប្រសិនបើអ្នកចង់កែឲ្យ អាច Copy បានដូចដើមវិញ អ្នកគ្រាន់តែ ប្តូរត្រង់ ប្រអប់ Value data​ ពីលេខ 1 ទៅលេខ 0 (សូន្យ) វិញ រួច Restart ជាការស្រេច ។

លាក់ Folder ដោយមិនចាំបាច់ប្រើប្រាស់កម្មវិធីជំនួយ…!!!

នេះគឺជាចំនេះដឹងដ៏ល្អមួយសំរាប់អ្នកប្រើប្រាស់កុំព្យូទ័រទំាងឡាយ ក្នុងការការពារ សុវត្ថិភាព នូវរាល់ឯកសារសំខាន់របស់អ្នក ពីការបាត់បង់​ ឬ​ លួចមើលរបស់អ្នកដទៃ ។ វាអាចជួយលាក់ Folder របស់អ្នកមិនឲ្យអ្នកដ៏ទៃមើលឃើញ និង ប៉ះពាល់បាន នោះទេ ។ អ្នកអានអនុវត្តតាមជំហានដូចខាងក្រោម ៖​

\Rrightarrow ឧបមាថា Folder ដែលខ្ញុំចង់លាក់មានឈ្មោះថា Symon
(ស្ថិតនៅក្នុង Drive D: ដូចរូប មើលរូប )

\Rrightarrow បើកកម្មវិធី Notepad (Start \RightarrowAll Program\Rightarrow Accessories\Rightarrow Notepad)

\Rrightarrow បន្ទាប់មកអ្នកត្រូវសរសេរ Code ខាងក្រោមនេះចូលក្នុង Notepad នោះ

cls
@ECHO OFF
title folder Symon
if EXIST “Control Panel.{13D3C4B8-B179-4ebb-BF62-F704173E7448}” goto UNLOCK
if NOT EXIST Symon goto MDLOCKER
:CONFIRM
echo Are you sure u want to Lock the folder(Y/N)
set/p “cho=>”
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Symon “Control Panel.{13D3C4B8-B179-4ebb-BF62-F704173E7448}”
attrib +h +s “Control Panel.{13D3C4B8-B179-4ebb-BF62-F704173E7448}”
echo Folder locked
goto End
:UNLOCK
echo Enter password to Unlock folder
set/p “pass=>”
if NOT %pass%==Type your passwords here goto FAIL
attrib -h -s “Control Panel.{13D3C4B8-B179-4ebb-BF62-F704173E7448}”
ren “Control Panel.{13D3C4B8-B179-4ebb-BF62-F704173E7448}” Symon
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Symon
echo locker created successfully
goto End
:End

\Rrightarrow ក្រោយពីបានសរសេរ Code ខាងលើចូលក្នុង Notepad រួចហើយនោះ អ្នកគ្រាន់តែ Save វាទុកនៅក្នុងទីតាំងជា មួយ Folder ដែលអ្នកចង់លាក់នោះ​ ដោយដាក់ឈ្មោះថា *.bat ( ដូចក្នុងឧទាហរណ៍របស់ខ្ញុំ គឺនៅក្នុង Drive D: ជាមួយ Folder ដែលខ្ញុំចង់លាក់ឈ្មោះថា Symon ហើយ file *.bat របស់ខ្ញុំមានឈ្មោះថា lock.bat \Rightarrow មើលរូប )

អ្នកគ្រាន់តែជំនួយកន្លែងអក្សរដឹតពណ៌ក្រហម ដោយ ឈ្មោះ Folder និង Passwords របស់អ្នក 🙂 🙂 🙂

\Rrightarrow ក្រោយពេល Save រួចហើយ អ្នកចូលទៅទីតាំង ដែលអ្នក Save នោះ (ឧទារណ៍របស់ខ្ញុំ ដូចក្នុងរូប មើលរូប) អ្នកនឹងឃើញ file *.bat របស់អ្នក ដែលបានបង្កើត​ ។

\Rrightarrow ប្រសិនបើអ្នកចង់លាក់ Folder របស់អ្នក អ្នកគ្រាន់តែ ចុចពីរដងលើ File *.bat នោះវានឹងសួរអ្នក ដូចរូបខាងក្រោម

ចុច \Rightarrow y រួចចុច Enter ជាការស្រេច ។ ហើ្យ Folder របស់អ្នកនឹងត្រូវលាក់បាត់ ។

\Rrightarrow បើអ្នកចង់បង្ហាញ Folder របស់អ្នកមកវិញ គ្រាន់តែចុចពីរដង លើ File *.bat ដដែល វានឹងសួរអ្នកដូចខាងក្រោម ៖

អ្នកត្រូវវាយបញ្ចូល Passwords រួចចុច Enter \Rightarrow អ្នកនឹងឃើញ Folder របស់អ្នក លេចចញមកវិញដោយស្វ័យប្រវត្តិ ។

\Rrightarrow ចំពោះកូដ {13D3C4B8-B179-4ebb-BF62-F704173E7448} អ្នកអាចជំនួយដោយ លេខកូដ {21EC2020-3AEA-1069-A2DD-08002B30309D} នេះក៏បាន ។

ថ្វីត្បិតតែវិធីខាងលើអាចជួយអ្នក លាក់ Folder ផ្សេងៗរបស់អ្នកបាន ក៏ដោយ តែវាក៏មិនមែន​ មានន័ថា​ មានសុវត្ថិភាព មួយរយភាគរយនោះ ដែរ ។ តែទោះជា យ៉ាងណាក៏ដោយ ក៏នេះជាចំនេះដឹងមួយ ដែលយើង គួរតែស្វែងយល់ផង ដែរ ដើម្បីប្រើប្រាស់ដោយខ្លូនឯង !!! Enjoy….. 🙂 🙂 🙂

%d bloggers like this: