Advertisements

របៀបបង្កើត USB Boot សំរាប់តំឡើង Window Vista & Window 7

Resource: take from my friend name Khanntey, Siem Reap town.

នេះគឺជាចំនេះដឹងថ្មីមួយ ដែលយើងទាំងអស់គ្នាគួរតែយល់ដឹង ក្នុងការគ្រប់គ្រង​កុំព្យូទ៏រ​ របស់យើង។ ចំពោះការតំឡើង Window នៅលើកុំព្យូទ័រគឺយើង មានមធ្យោបាយ ផ្សេងៗគ្នា ដូចជា តាម​រយៈ CD, USB Flash Drive និង Network ជាដើម។

ឥឡូវនេះខ្ញុំសូមលើកយកនូវការតំឡើង Window តាមរយៈ USB Flash Drive មក បង្ហាញ (អាចអនុវត្តន៏បានចំពោះតែក្នុង Window Vista និង Window 7 ប៉ុណ្ណោះ)
ជាដំបូងយើងតូ្រវធ្វើឲ្យ USB Drive របស់យើងក្លាយជា Bootable Drive ជាមុនសិន ដោយអនុវត្តន៏តាមជំហានខាងក្រោមៈ

  • ស៊ក usb flash drive ទៅក្នុង usb port នៃកុំព្យូរទ័ររបស់អ្នក (សូមរក្សាទុក ឯកសារ សំខាន់ៗក្នុង usb របស់អ្នកនៅកន្លែងមានសុវត្តិភាព ព្រោះការងារនេះ ទាមទារឲ្យ Format usb របស់អ្នក)
  • បន្ទាប់មកបើក Command Prompt (Run as administrator ដូចក្នុងរូប) ( Start→All Programs → Accessories → Right Click លើ Command Prompt → ជ្រើសយកពាក្យ Run as administrator)
  • បន្ទាប់មកវាយពាក្យ DISKPART រួចចុច Enter វានឹងចេញមកដូចរូប ខាងក្រោម
    Click here to See Image
  • វាយពាក្យ List disk រូច Enter (អ្នកនឹងឃើញចំនួន hard drive នៅក្នុងកុំព្យូទ័រ របស់អ្នក ។ ចំពោះក្នុងរូបនេះ USB Flash Drive របស់ខ្ញុំគឺ Disk 1 )
    Click here to See Image
  • វាយពាក្យ Select Disk 1 (ចំណាំៈ ចំពោះ Command Select disk នេះ គឺធ្វើ ទៅតាមតួអក្សររបស់ USB Flash Drive របស់អ្នកដែលបង្ហាញនៅក្នុងកុំព្យូទ័រ របស់អ្នក។ ប្រសិនបើ USB Flash Drive របស់អ្នកជា Disk 2 វិញនោះគឺអ្នក ត្រូវវាយ Select Disk 2 វិញ)
    Click here to See Image
  • បន្ទាប់មកទៀត វាយពាក្យ Clean រួច Enter ដើម្បីលុបចោលនូវរាល់ Partition ទាំងអស់ USB​ Drive របស់អ្នក រួមបញ្ចូលទាំង File និងឯកសារផ្សេងៗផងដែរ ។
  • ក្រោយពីបានឃើញពាក្យ DiskPart succeeded in cleaning the disk ហើយ វាយពាក្យ Create Partition Primary រួច Enter (ដើម្បីបង្កើតនូវ Primary Partition ថ្មីមួយនៅលើ USB Flash Drive របស់អ្នក )
    Click here to See Image
  • វាយពាក្យ Select Partition 1 រួច Enter ( មានន័យថា Partition ថ្មីមួយដែល អ្នកទើបតែ​បានបង្កើត )
    Click here to See Image
  • បន្ទាប់មកវាយពាក្យ Active រួច Enter ដើម្បីកំណត់ឲ្យ Active ទៅលើ Partition ដែលអ្នកបានជ្រើសរើស ដែលជាសញ្ញាដល់ Disk Firmware ថាវាជា System Partition ត្រឹមត្រូវមួយ។
    Click here to See Image
  • វាយពាក្យ Format FS=NTFS រួច Enter (ដើម្បី Format នូវ Partition របស់ USB ឲ្យក្លាយជាប្រភេទ NTFS File System ) ជំហានមួយនេះ គឺត្រូវចំនាយ រយៈពេល ប្រហែលជា ២-៣ នាទី ឫក៏យូរជាងនេះអាស្រ័យតាម USB របស់អ្នក។
    Click here to See Image
  • ក្រោយពីការ Format បានចប់សព្វគ្រប់ 100% វាយពាក្យ Assign រួច Enter (ដើម្បីផ្តល់នូវ Volume មួយក្នុង Window ទៅឲ្យ USB របស់អ្នក )
    Click here to See Image
  • វាយពាក្យ Exit រួច Enter ដើម្បីបិទមុខងាររបស់ Diskpart
    Click here to See Image

\bigstarធ្វើត្រឹមជំហាមនេះក៏បានដែរ បន្ទាប់មក Copy Software Window ដាក់ក្នុង USB ទេម្តង ដោយមិនបាច់ធ្វើជំហានបន្តទៀតនោះទេ\bigstar

  • បន្ទាប់មកយក DVD Window Vista ឫ Window 7 ស៊កចូលទៅក្នុង Optical Drive (CD Rom) រួចហើយពិនិត្យមើលក្នុង My Computer ថាតើ Optical Dive DVD នោះមានអក្សរអ្វី?​ (E,F,G…)។ ក្នុងការណែនំារបស់ខ្ញុំនេះគឺសន្មត់ថា DVD Drive Letter គឺអក្សរ “F” ចំនែកឯ USB Drive គឺមានអក្សរ “H” ។
    Click here to See Image
  • យើងវាយ F: CD boot រួច Enter (ដែល F ជា DVD Drive របស់អ្នកដែល កំពុងមានផ្ទុក DVD Window ក្នុងនោះ )
    Click here to See Image
  • វាយពាក្យ CD boot រួច Enter និង​វាយ Command មួយដើម្បី Update USB របស់អ្នកឲ្យត្រូវគ្នានិង BOOTMGR CODE ដោយគ្រាន់តែវាយ BOOTSECT.EXE/NT60 H: រួច Enter (ដែល H ជា USB Drive Letter របស់យើង )
    Click here to See Image
  • ជាចុងក្រោយអ្នកគ្រាន់តែ Copy File ដែលមាននៅក្នុង DVD Window របស់អ្នក ចូលទៅក្នុង USB Flash Drive ហើយរងចាំរហូតដល់ដំណើរការចប់ ជាការស្រេច។

ក្រោយពីបានអនុវត្តន៍តាមជំហានទាំងអស់ខាងលើរួចមកនោះ USB Flash Drive របស់អ្នកបានក្លាយជា USB Boot សំរាប់តំឡើង Window Vista ឫ Window 7 យ៉ាងប្រាកដ, ហើយអ្វីដែលសំខាន់នោះគឺ អ្នកត្រូវកែ Boot Priority នៅក្នុង BIOS ទៅជា USB Drive ស្ថិតនៅលំដាប់ទី១វិញ (មានន័យថា​ Boot Order គឺ USB Storage Device នៅលេខ ១ )។
\bigstarខ្ញុំសូមមិនលើកយកការកែ Boot Priority នៅក្នុង BIOS មកបង្ហាញទេ ព្រោះថាវា មានការប្រែប្រួលខុសៗគ្នាពីប្រភេទកុំព្យូទ័រមួយទៅមួយដោយសារវាមាន Board ខុសគ្នា។

Advertisements
%d bloggers like this: