• +855 10 76 55 86
  • infl@teleinfokh.com
  • Opening: 8:00am - 5:00pm

Call Now(+855) 16 31 33 66

Send Messageinfo@teleinfokh.com

Our Location#46, St #3, Borey New World Chamkar Doung

Documents

$latex \bigstar \bigstar$ សូមស្វាគមន៍មិត្តទាំងអស់គ្នាដែលបានមកដល់ទំព័រឯកសារ​ និងសៀវភៅ ។ ឯកសារទំាងប៉ុន្មានខាងក្រោមនេះ គឺខ្ញុំបានប្រមែរប្រមូលផង ដោណឡូតយកមក ពីវ៉ែបសៃថ៍ផ្សេងៗផង និងបានមកពីមិត្តភក្តិរបស់ខ្ញុំផង ដើម្បីទុកសំរាប់ប្រើប្រាស់ ផ្ទាល់ខ្លួន និងចែកជួនដល់មិត្តភក្តិរបស់ខ្ញុំផងផ្សេងទៀត ។ ព្រមជាមួយគ្នានោះដែរ ក៏មានឯកសារ មេរៀន លំហាត់ មួយចំនួន ដែលខ្ញុំបានមកប្រែ​ចេញពី​ សៀវភៅវៀតណាម សំរាប់ប្អូនៗ សិស្សានុសិស្សវិទ្យាល័យដែលចូលចិត្តស្រាវជ្រាវ​ លំហាត់ល្អៗផងដែរ និងមានមេរៀនទាក់ទងនឹងកុំព្យូទ័រមួយចំនូនទៀត​ដែលខ្ញុំបាន​ សរសេរដោយផ្ទាល់ផងដែរ ។

ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ អ្នកនិពន្ធសៀវភៅ វ៉ែបសៃថ៍ផ្សេងៗ ដែលបាន​ សរសេរ និង រក្សាទុកសៀវភៅ និងឯកសារទំាងអស់ ឲ្យរូបខ្ញុំបានដោណឡូត យកមកប្រើប្រាស់ និងចែកចាយដល់មិត្តភក្តិដោយឥតគិតថ្លៃ ។

Chemistry & Bio | គីមី & ជីវវិទ្យា​​

    Mathematics | គណិតវិទ្យា

        Physics | រូបវិទ្យា​​

          E-Book IT & PC | សៀវភៅកុំព្យូទ័រ

            Dictionary & E-book | វចនានុក្រម &សៀវភៅ

              25 thoughts on “Documents

              1. សួស្តីអ្នកទាំងអស់គ្នា ! ខ្ងុំមានបញ្ហាមួយចង់អោយជួយដោះស្រាយ គឺ ខ្ងុំព្យាយាម copy អត្ថបទ ( font: Daunpenh ) ពី គេហទំព័រមួយជាប្រភេទ .pdf ប៉ុន្តែពេលយកមក past នៅក្នុង Ms.word គឺវារត់រញ៉េរញ៉ៃម៉ង ។ តើខ្ងុំត្រូវធ្វើយ៉ាងណាទៅ ? អរគុណទុកជាមុន

              2. ដោនឡូតសៀវភៅ​ ឬក៏កម្មវិធីមិនបានទេចេះតែចេញពាក្យដូចខាងក្រោមរហូត សូមបងជួយប្រាប់ធ្វើដូចម្តេចដើម្បីដោនឡូតបាន?
                Invalid or Deleted File.

                The key you provided for file download was invalid. This is usually caused because the file is no longer stored on MediaFire. This occurs when the file is removed by the originating user or MediaFire.

                Still have questions, or think we’ve made a mistake? Please contact support for further assistance.

                1. សុំទោសផងប្អូន, ព្រោះថាអាឡូវ វាកំពុងតែមានបញ្ញា Error, ប្រហែលជាពីរអាទិត្យទៀត វានឹងដើរដូចដើមវិញហើយ!!

              3. ខ្ញុំ​គិត​ថា​ខ្ញុំ​ចេះ​សរ​សេរ​ទាំង​អស់​នេះ​ បាន​បន្តិច​បន្តួច។ តែ​សំណួរ​ដែល​ជា​ចំណុច​សំខាន់​នោះ​គឺ ខ្ញុំ​ចង់​ Design web blog ដោយ​ចូល​ទៅ​កាន់​ Apearance និង​ Work ជាមួយ​CSS មុន្តែ​ខ្ញុំ​មិន​អាច​ Update វាបាន​។ តើ​ខ្ញុំ​គួរ​ធ្វើ​ដូច​ម្តេច???
                អរគុណ​អា​ពួក​ម៉ាក

                1. ចឹងទេអី?? ចំពោះ wordpress.com ប្រសិនបើចង់ កែ CSS ឬ update វា គឺត្រូវតែទិញ Domain ជាមុនសិន !!!

                  បើចង់សរសេរ CSS​ ឬ Design Web Page ដោយខ្លួនឯងផ្ទាល់ , សរសេរកូដដោយខ្លួនឯង យកល្អធ្វើក្នុង Blogspot វិញទៅ!!
                  នេះ ជា Blogspot របស់ខ្ញុំដែរខ្ញុំសរសេរកូដដោយខ្លួនឯង វាមិនសូវស្អាតទេ ព្រោះមិនសូវមានពេលរៀនកូដថែម !!!

              4. អរគុណ​ច្រើន​។ ខ្ញុំ​បាន​ទទួល​វ៉េប​សាយ​នេះ ពេល​ខ្ញុំ​បាន​អាន​​ការ​ពិភាក្សា​នៅ​ខាង​លើ​រួច​ហើយ។ តែ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​អាច​កែ​លើ​ HTML របស់​ខ្ញុំ​បាន ពេល​ភ្ជាប់​អ៊ីន​ឌ័រ​ណែត។

                ខ្ញុំ​កំពុង​រង់​ចាំ​នៅចម្លើយ​ដ៏​កាត់​ថ្លៃ​ពុំ​បាន​របស់​អ្នក

                1. អូ!!!មានអីពិបាកគ្រាន់តែប៉ុណ្ណឹង!!
                  $latex \bigstar$ បើចង់សរសេរ HTML លើ ទំព័រថ្មី !!
                  ១. ចូលទៅ Dashboard
                  ២. Pages $latex \Rightarrow$ Add New
                  ៣. បន្ទាប់មកចុចលើ HTML tab ដូចរូបខាងក្រោម
                  …………….Picture 2
                  ៤. ហើយសរសេរកូដចូល
                  $latex \bigstar$ បើចង់សរសេរ HTML លើ Post ថ្មី :
                  ១. ចូលទៅ Dashboard
                  ២. New $latex \Rightarrow$ Post
                  ៣. ចុចលើ HTML tab ដូចលើរូបខាងក្រោម
                  ……………..Picture 1
                  ៤. ហើយសរសេរកូដ ចូលជាការស្រេច
              5. Dear Sir,
                As you have known, I am illiteracy with computer. And now I just want to to learn how to create web blog. Now I knew very little how to work with web blog. But I don’t know how to edit HTML with Web blog yet. Can you please share me how to work with HTML on web blog. I just created blog of enchebhoeurn.wordpress.com
                Best regard,
                Hoeurn,

                1. បាទទាន!! លោកម្ចាស់ឯងកុំដាក់ខ្លួនពេក!!!
                  ញុំក៏គ្មានចេះអីប៉ុន្មានដែរ គ្រាន់តែបានដឹងមុនតិចៗប៉ុណ្ណោះ!! មានអីគ្រាន់តែសរសេរកូដ HTML តិចតួចអាចណែនាំបាន ឲ្យតែសុខចិត្តទទួលការណែនាំពី និស្សិតស្រុកស្រែដូចខ្ញុំ!!!
                  នេះជា Website សំរាប់រៀន HTML , បើមានអ្វីមិនយល់ សួរមក រីករាយនឹងប្រាប់ជានិច្ច!!!

                  ១. http://www.w3schools.com/
                  ២.​ http://www.quackit.com/html/

              6. បាទបង! ខ្ញុំនិងព្យយាម តែឯកសារដូចជាមិនមានច្រើនទេទាក់ទងនិងកសិ កម្មនឹងបង! ដូចនេះវាបញ្ហាមួយសំរាប់ខ្ញុំ!​

                Good luck!

              7. អរុគុណបង ឥឡូវនេះខ្ញុំរចនានូវគេហទំព័ររួចហើយ សាលាខ្ញុំតំរូវអោយ ធ្វើវាទុកជាគេហទំព័រទីមួយប្រចំាមហាវិទ្យាល័យកសិកម្ម។ ដូចខ្ញុំអរគុណនូវ ការផ្តល់គំនិតរបស់បងផ្ទាល់។

                http://agricultural.weebly.com/ នេះជាគេហទំព័រថ្មីមួយរបស់ខ្ញុំ ដែលបង្កើត នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១១។ គេហទំព័រនេះនឹងផ្តល់ចំណេះដឹងផ្នែក កសិកម្ម និង ដល់និស្សិតថ្នាក់ឆ្នាំមូលដ្ឋាន។ គេហទំព័រនេះ មិនរួចរាល់ទេ កំពុងបញ្ចូលទិន្នន័យ។ តែបានខ្លះហើយបង។

                អរគុណម្តងទៀត! ពីខ្ញុំចិត្ត សុរិទ្ធយ៉ា និស្សិត UME.

                1. មានអី!!​ គេហទំព័រនោះគួរសមដែរតើ…!!! បើនិយាយឲ្យចំទៅ គឺល្អជាងរបស់បងទៅទៀត ។ ប្អូនមានគំនិតបង្កើតគេហទំព័របែបនេះ គឺពិតជាមានប្រយោជន៍ណាស់ចំពោះខ្មែរ ពិសេសសរសេរជាភាសា ខ្មែរ ឲ្យបានច្រើន ដើម្បីទុកជាឯកសារស្រាវជ្រាវរបស់ ប្រជាជនខ្មែរគ្រប់រូប ។
                  …..ព្យាយាមឡើង …..ការតស៊ូគង់បានសំរេច…..!!!
                  សំណាងល្អណា…!!!

              8. អរគុណបងច្រើនណាស់ ដែលបានចំណាយពេលដ៏មានតំលៃដើម្បី បង្កើត គេហទំព័រ ដើម្បីចែករំលែកចំណេះដឹងទំានេះ។ ខ្ញុំរំភើបណាស់ដែលទទួល បានមេរៀនទំាងនេះ ដោយវាពិតជាមានសារៈសំខាន់។ ម៉្យាងខ្ញុំអរគុណបង ដែលខិតខំបកបែ្រ និងប្រមូលឯកសារទំាងនេះ។ ចុងក្រោយ តើមានវិធីសា ស្រ្តអី្វដើម្បីបង្កើតគេហទំពរ បង? តើមានមេរៀនទេ បង? ខ្ញុំដូចជាំមានចំ ណាំប់អារម្ម! បើអាចជួយប្រាប់ផង បង អរគុណសន្តានចិត្តល្អរបស់បង!

                សំណាងល្អ និង ជោគជ័យគ្រប់ការងារបង! ជំរាបលា
                នេះ boyume@gmail.com my mail!

                1. តាមពិតទៅ គឺមិនមានមេរៀនអីនោះទេ គ្រាន់តែបានរៀនចេះកូដតិចតួច ហើយក៏រៀនតាម Online ខ្លះៗ !! បើប្អូនចង់បង្កើត ប្អូនអាចចូលទៅ http://www.wordpress.comhttp://www.blogger.com ដើម្បីបង្កើត !! តែបើចង់រៀន HTML , Java , CSS code ប្អូនអាចចូលទៅកាន់ Web Site : http://www.quackit.com/http://www.w3schools.com/ ដើម្បីជាជំនួយដល់ការសរសេរគេហទំព័រឲ្យកាន់តែស្រស់ស្អាត, …!!!

              9. ឯកសារទំាងនេះល្អហើយ តែ គីមី និង ជីវវិទ្យា ជាភាសាអង់គ្លេស។ គួរស្តាយមែន បើមានជាភាសាខ្មែររឹតតែល្អ។ ខ្ញុំកំពុងតែត្រូវការផង
                អរុគុណណាស់ដែលបានចែករំលែក។ បើមានឯកសារគីមី និងជីវជាភាសា ខ្មែរ ជួយផ្ញើរអោយខ្ញុំផងណា! អរគុណពីខ្ញុំចិត្តសុរិទ្ធយ៉ា និស្សិត UME Battambang Province.

                1. to សុរិទ្ធយ៉ : សុំទោសផងណា , ខ្ញុំក៏មានបំណងចង់ដាក់ ឯកសារជាភាសា ខ្មែរយើងទាំងអស់ដែរ តែដោយសារតែ ឯកសារឯកសារគឺមី និងជីវៈ ជាភាសាខ្មែរមិនសូវមាន ម្យ៉ាងទៀត ខ្ញុំក៏មិនបានបកប្រែវាទៀត ព្រោះជាប់ រវល់រៀនផង ពិសេសគឺ បានបកប្រែតែ រូបវិទ្យា និង គណិតប៉ុណ្ណោះ, តែខ្ញុំនឹងព្យាយាមរកឯកសារ ជាភាសាខ្មែរពីមិត្តភក្តិដើម្បីដាក់បន្ថែម , អរគុណចំពោះការបញ្ចេញមតិនៅលើទំព័រនេះ….  

              Leave a Reply

              Your email address will not be published. Required fields are marked *