Advertisements

របៀបកែប្រែ Options ដើម្បីឲ្យវាយអក្សរខ្មែរចេញគ្រប់ ស្រៈ និង ព្យញ្ជនៈ (សំរាប់ Fonts Limon, គ្រប់ Ms Office Versions)


ក្រោយពីអ្នកបាន Install Ms Office ចូលក្នុងកុំព្យូទ័ររបស់អ្នកហើយ គឺអ្នកតែងត្រូវ ការតំឡើងនូវប្រភេទ Font ផ្សេងៗសំរាប់ប្រើប្រាស់ ក្នុងនោះរួមមាន ទាំង Font ខ្មែរ , អង់គ្លេស, បារាំង, ជប៉ុន, ចិន, ថៃ…ជាដើម ។​ ចំពោះប្រភេទ font ផ្សេង (ឧទាហរណ៍ ដូចជា Font ភាសា អង់គ្លេស ៖ Arial, Time and New Roman, Calibri, Tahoma, Verdana, Wingdings….) គឺវានឹងត្រូវបានតំឡើងដោយស្វ័យប្រវត្តិមកជាមួយ Ms Office នៅពេលដែលអ្នកតំឡើងវា ។ ចំពោះអ្នកដែលប្រើប្រាស់ Khmer Unicode Fonts គឺគ្មានបញ្ហាអ្វីចោទនោះទេ​ចំពោះបញ្ហា​វាយ​មិនចេញគ្រប់ស្រៈ និង ព្យញ្ជនៈ ខ្មែរនេះ ។ តែចំនែកអ្នកដែលប្រើប្រាស់ font ខ្មែរ ប្រភេទ Limon ក្រោយពេលដែល អ្នក Install font Limon រួចហើយនោះ នៅតែមិនអាចវាយចេញ គ្រប់ប្រភេទ ស្រៈ និង ព្យញ្ជនៈ ​​​របស់ខ្មែរ គឺវាអាចបណ្តាលមកពីបញ្ហាសំខាន់ពីរគឺ

  • មិនបាន Copy Normal.DOT យកទៅដាក់នៅទីតាំងត្រឹមត្រូវ ឫ មិនទាន់បានដាក់ Normal.dot ។
  • មិនទាន់កែប្រែ Keyboard Options ដែលស្ថិតនៅក្នុង Control Panel ។

♣ ចំពោះរបៀបតំឡើង និង ទីតាំងសំរាប់ដាក់ Normal.dot គឺខ្ញុំបានលើកយកមក បង្ហាញ នៅក្នុង Blog មុនរបស់ខ្ញុំរួចមកហើយ ( អ្នកអាចស្វែងរកនៅ PC tipsMs Office Categoies : របៀប Install និង កែប្រែ Options នៅក្នុង Microsoft Office 2007 )។

    ក្នុង Post មួយនេះ ខ្ញុំនឹងលើកយកបង្ហាញអំពី របៀបកែ Keyboard Options ដើម្បីឲ្យអ្នក អាចវាយចេញអក្សរខ្មែរ​​ គ្រប់ស្រៈ និងព្យញ្ជនៈ (សូមចំណាំផងដែរ គឺប្រើសំរាប់ Font Limon ) នៅក្នុង Control Panel ។ អ្នកគ្រាន់តែអនុវត្តន៍តាមជំហានដូចខាងក្រោម

    ក្នុង Window Vista & Window 7

      ក្នុង Window XP & Window 2000

      \Rightarrowក្រោយពីបានអនុវត្តន៍តាមជំហានដូចខាងលើរួចហើយ អ្នកអាចសាកល្បង វាយ មើលមួយឃ្លា ( ឧទាហរណ៍ ៖ ព្រះរាជាណាចក្រកម្ពុជា )។ ប្រសិនបើកុំព្យូទ័ររបស់ អ្នកអាចវាយចេញពាក្យថា “ព្រះរាជាណាចក្រកម្ពុជា” គឺមានន័យថា អ្នកអាចវាយ ចេញ គ្រប់ស្រៈ និង ព្យញ្ជនៈ​​ របស់ខ្មែរហើយ ។ (សំរាប់ Fonts Limon ) Enjoy!!!! 🙂

        Advertisements
        %d bloggers like this: