ងាយស្រួល…តែមានប្រយោជន៍…មិនស្មុកស្មាញ…:)

  ការពារមិនឲ្យមាន Autorun នៅក្នុង USB

កាលពី Post មុន​របស់ខ្ញុំ ខ្ញុំបានបង្ហាញពីរបៀបកែ Options នៅក្នុង Window XP ក៏ដូចជា Window Vistar និង​ Window 7 ដើម្បីការពារកុំឲ្យមេរោគ Autorun (Autorun.inf) មានសមត្ថភាព Run ដោយស្វ័យប្រវត្តិចូលក្នុងកុំព្យូទ័ររបស់អ្នក ពេលដែលអ្នកដោត USB Flash Drive ឬ External Hard Disk ។​

ថ្ងៃនេះ ខ្ញុំនឹងលើកយកពីវិធីការពារ មិនឲ្យមេរោគ Autorun (autorun.inf) មានលទ្ធភាពអាចបង្កើត Autorun.inf ក្នុង USB Flash Drive ឫ External Hard Disk របស់អ្នកវិញម្តង ។​ នេះគឺជាវិធីងាយស្រួលបំផុត ហើយមានដំណើរការល្អទៀតផង ។

វិធីនេះអនុវត្តន៍ដូចតទៅ៖

 • ដោត USB ឬ External Hard Disk ទៅនឹងកុំព្យូទ័ររបស់អ្នក
 • Open Directory ចូលទៅក្នុង​​ USB ឫ External Hard Disk របស់អ្នក
 • Right Click Mouse រួចរើសយក New \Rightarrow Folder
 • រួចដាក់ឈ្មោះ Folder នោះថា autorun.inf \Rightarrow Enter ជាការស្រេច ។


ចំពោះ Folder ថ្មីដែលបានបង្កើតហើយនោះ អ្នកអាចផ្ទុកឯកសារផ្សេងៗ​បានដូច Folderធម្មតាដែរ ។ ថ្វីត្បិតវាជា Folder មួយមែន តែវាមាន​ លទ្ធភាពខ្ពស់ការពារមិនឲ្យ autorun.inf អាចបង្កើតខ្លួននៅក្នុង USB External Hard Disk របស់អ្នកបានទេ ។

ហេ!!!​ ចំនេះដឹងមួយនេះខ្ញុំក៏ចេះមកពី មិត្តភក្តិរបស់ខ្ញុំដែរណា………..!!!!​ Enjoy 🙂

របៀបបិទកុំឲ្យ USB Flash & CD Autorun ដើម្បីការពារមេរោគ Autorun


យើងទាំងអស់គ្នាបានដឹងហើយថា ការប្រើប្រាស់នូវ USB Flash និង CD Software មួយចំនួន​ គឺជៀសមិនផុតពីការ​ឆ្លងនូវ មេរោគមួយប្រភេទដែលមានឈ្មោះថា ̣Autorun.inf ដែលវាជាមូលហេតុនាំឲ្យ ប្រភេទមេរោគ ( *.exe )​អាចមានលទ្ធភាព​តំណើរការ​ដោយស្វ័យ​ ប្រវត្តិនៅពេលដែលអ្នកដោត USB Flash ឬ ស៊ក CD Software ចូលទៅក្នុង CD-Rom Drive របស់អ្នក​ ។​ ហេតុនេះ ដើម្បីការពារ កុំឲ្យមេរោគប្រភេទនេះ អាចតំណើរការបានដោយ​ស្វ័យ​ ប្រវត្តិបាន គឺអ្នកត្រូវបិទ Autorun នៅក្នុង ម៉ាស៊ីនកុំព្យូទ័ររបស់អ្នក​ ហើយខ្ញុំនឹងរៀវរាប់ពី​វិធីសាស្រ្តក្នុងការបិទ Autorun នេះ ដែលមានដូចតទៅ ៖

  ក្នុង Window XP & Window 2000

   • ចុច Start => Run ឬ (Win + R ) រួចវាយពាក្យ gpedit.msc រួចចុច OK
   • ត្រង់ចំនុច Computer Configuration អ្នកត្រូវ ចុចលើ Administrative Template
   • ចុចលើ System អ្នកនឹងឃើងដូចរួបខាងក្រោម
   • បន្ទាប់មក Scroll ចុះក្រោម រកមើល Turn Of Autoplay រួច Double Click លើវា
   • ជាចុចក្រោយ ត្រង់ Setting Tab អ្នកត្រូវចុចលើ ធីក ត្រង់ Enable
   • ត្រង់ចំនុច Turn of Autoplay on: All Drives រួចចុច OK ជាការស្រេច ។

   \bigstar មួយវិញទៀត ត្រង់ចំនុច User Configuration ក៏អនុវត្តតាមជំហានទាំងប៉ុន្មានដូច ខាងលើដែរ ៕

    ក្នុង Window Vista & Window 7

     • ចុច Start \Rightarrow Control Panel ឬ ( Start\RightarrowSettings \RightarrowControl Panel )

      • ចុច Double Click លើ AutoPlay
      • ចុចដក​ ធីក ពីប្រអប់ Use AutoPlay for all media and devices រួចចុច Save ជាការស្រេច ។

      \bigstar ក្រោយពីបានអនុវត្តន៍តាមជំហានទាំងប៉ុន្មានខាងលើរួចហើយ កុំព្យូរទ័ររបស់ អ្នក​នឹងមាន​សុវត្ថិភាពពីការដំណើរការដោយស្វ័យប្រវត្តិ នៃពពួកមេរោគ ប្រភេទ Autorun.inf តែមិនមែនថាវាមិនអាច ដំណើរការបានរហូត ១០០% នោះដែរ ។ ដួចនេះ ដើម្បីរួមចំនែក​ក្នុងការការពារកុំព្យូទ័ររបស់អ្នក អំពីពពួកមេរោគ Autorun អ្នកគប្បីគួរ បើក USB Flish Dirve ឬ CD Software របស់អ្នកតាមរយៈ Explorer ​​​​ (Win + E ) ​​​ គឺវាអាចរួមចំនែកជួយកុំ ឲ្យ Autorun ដំណើរការដោយស្វ័យប្រវត្តិ​បានមួយចំនែក​ ផងដែរ ។ Enjoy…..!!! 🙂

       ___________________________________________________
       “សង្ឃឹមថា អ្វីដែលខ្ញុំបានធ្វើ នឹងមានប្រយោជន៍ចំពោះអ្នកគ្រប់គ្នា”
        ___________________________________________________

        %d bloggers like this: