បច្ចុប្បនេះមានកម្មវិធី Internet Browser ជាច្រើនត្រូវបានអ្នកសរសេរកម្មវិធី បង្កើតឡើង ដើម្បីជាជំនួយក្នុងការបើក Internet (Web Browswer) ដូចជា Internet Explorer, Firefox, Google Chrome, Netscape, Opera , Safari, Maxthon, Avant, DeepNet Explorer…។ ហើយលើសពីនេះទៀត គឺអ្នកប្រើប្រាស់កុំព្យូទ័រភាគច្រើនគឺបានតំឡើង (install) កម្មវិធី Web Browers លើសពីមួយនៅលើកុំព្យូទ័ររបស់ពួកគាត់ ដែលបណ្តាលឲ្យគាត់មិន អាចកំណត់បានថា តើកម្មវីធី Browser មួយណាដែលនឹងដំណើរការ ពេលដែលគាត់ចុច (click) លើតំណ (link) ណាមួយ? កត្តានេះបានបង្ករឲ្យមានភាពរញែរញៃនៅពេលដែលកម្មវិធី ដំនើរការមិនតាមបំណង ។
នៅក្នុង Post មួយនេះ ខ្ញុំនឹងលើកពីការកំណត់ឲ្យកម្មវិធី Web Browser ណាមួយឲ្យដំនើរការ នៅលើកុំព្យូទ័ររបស់អ្នកស្វ័យប្រវត្តិ នៅពេលអ្នកចុច (click) លើតំណ (link) ណាមួយ ទោះបីជា អ្នកបានតំឡើងកម្មវិធី Web Browser ច្រើនប្រភេទក៏ដោយ ។
- ចុច Start Menu
Control Panel
( ឬ Start MenuSettings
Control Panel )
- ជ្រើសរើសយក Add Or Remove Programs
Enter (រូបខាងលើ)
- បន្ទាប់មកចុច Set Program Access and Defaults
Custumនោះនឹងឃើញផ្ទាំងដូចរូបភាពខាងក្រោម
- ជ្រើសរើសកម្មវិធីណាមួយដែលអ្នកពេញចិត្ត (ក្នុងករណីនេះ ត្រង់ចំនុច Choose a default Web browser : ខ្ញុំជ្រើសយក Google Chrome )
- ចុចក្រោយចុច OK ជាការស្រេច ។
បន្ទាប់ពីបានអនុវត្តដូចខាងលើ នៅពេលដែលយើងចុច (click) លើតំណ (link) ណាមួយនោះ វានឹងបើកដោយស្វ័យប្រវត្តិជាមួយកម្មវិធីដែលយើងបានជ្រើសរើស ។
ចំពោះអ្នកប្រើប្រាស់ Window 7 ក៏អនុវត្តន៍ប្រហាក់ប្រហែលគ្នានេះដែរ….!!!
និស្សិតស្រុកស្រែ
Filed under: Internet, Internet & E-mail, PC tips, Uncategorized, Window | Tagged: Internet, PC tips, Set as default web browser, Window | 1 Comment »